លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនិងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង មិនគួរមើលរំលងលោក រស់ ភឿន មេប៉ុស្តិ៍នគរបាលការពារពព្រំដែនសំយ៉ោង កាន់តំណែងដុះស្លែ ជាអ្នកមានសិទ្ធិអំណាចបើកដៃឲ្យ ក្រុមឈ្មួញដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់ និងទំនិញចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរទាំងយប់ទាំងថ្ងៃ យ៉ាងពេញបន្ទុក.!
02/07/2025
ស្វាយរៀង៖ប្រភពពីប្រជាពលរដ្ឋ ក្នុងភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៌៍ បានបញ្ជាក់ថា បច្ចុប្បន្ននេះឈ្មួញតូច ធំ សម្រុកដឹកជញ្ជូន បន្លែ ផ្លែឈើ ត្រី សាច់ និងទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា ចូលតាមច្រករបៀងសំយ៉ោងតាមរថយន្តសាន់យ៉ុង និង
ម៉ូតូ.ម៉ូតូរុឺម៉ក់យ៉ាងគំហុករាល់ថ្ងៃ ចំណែកលោក រស់ ភឿន មេប៉ុស្តិ៍នគបាលការពារព្រំដែនច្រករបៀងសំយ៉ោង រក្សាភាពស្ងៀមស្ងាត់!បណ្ដោយអោយឈ្មួញវៀតណាមចេញចូលដឹកជញ្ជូនទំនិញគេចពន្ធចូលមកប្រទេសខ្មែរដោយសេរីមិនទាន់ទប់ស្កាត់ឲ្យបាននោះទេ។
ប្រភពបន្តថាមួយរយៈ ចុង ក្រោយ ក្រុមឈ្មួញសម្រុកដឹកជញ្ជូន ទំនិញគេចពន្ធឆ្លងដែនចេញពីប្រទេសវៀតណាម និងបន្លែ ផ្លែឈើ ត្រី សាច់ ចូលមកខ្មែរ យ៉ាងគំហ៊ុកដោយរលូន ចូលតាមច្រករបៀងការពារព្រំដែនសំយ៉ោង ពេញបន្ទុក ដែលស្ថិតនៅភូមិសំយ៉ោង ឃុំសំយ៉ោង ស្រុកកំពង់រោទ៌៍ ខេត្តស្វាយរៀង ដោយឡែកលោក រស់ ភឿន មេប៉ុស្តិ៍ជាអ្នកបេីកភ្លើងខៀវ ទេីបពួកឈ្មួញគេហ៊ានធ្វេីអ្វីៗ តាមអំពើចិត្ត។
ហេតុនេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ព្រមទាំង លោកពេជ្រ វិរះ ស្នងការដ្ឋាននគរបាលខេត្តស្វាយ រៀងមេត្តាត្រួតពិនិត្យឡេីងវិញខ្លះផង នូវភាពមិនប្រក្រតីប្រព្រឹត្តរបៀបពុករលួយលោក រស់ ភឿន បណ្ដែតបណ្ដោយឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធឆ្លងដែនទៅវៀតណាមយ៉ាងពេញបន្ទុក និងបើកដៃឲ្យឈ្មួញខ្មែរនិងឈ្មួញវៀតណាម នាំបន្លែផ្លែឈើ ត្រីសាច់ មិនទាន់មានស្ថាប័នពាក់ព័ន្ធច្រករបៀងសំយ៉ោងមួយនេះទប់ស្កាត់នៅឡើយនោះទេ៕

More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់