Thu. Jan 23rd, 2020

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងស្លាប់នៅនឹងកន្លែង

បុរសម្នាក់ជិះម៉ូតូមិនប្រយ័ត្នបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹងស្លាប់មួយរំពេច
ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុករបាំង​ថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យដួលបាក់កស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះ បង្ករអោយមានការភ្ញកាល់ពីវេលាម៉ោង១២និង២០នាទី យប់ឈានចូល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយ ផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន។

សពជនរងគ្រោះមានឈ្មោះ ប៊ុន រ៉ងម៉ាលីវី ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅ ផ្ទះលេខ ៥A ផ្លូវភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។