
ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តស្ទូចដឹកសុីទេនទឹក បើកបរគ្មានការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុករះម៉ូតូ០៣គ្រឿងខ្ទេច អូសចូលក្រោមរថយន្តតែសំណាងល្អអ្នកបើកម៉ូតូនោះលោតចេញទាន់រងរបួសធ្ងន់ស្រាល។
ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៤០ នាទីល្ងាច ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៩ នៅលើស្ពានទន្លៀង ស្ថិតក្នុងភូមិទន្លៀង ឃុំរមាងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
ប្រភពពីកន្លែងកេីតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គឺមានមនុស្សម្នាយ៉ាងច្រើនកំពុងតែធ្វើដំណើរតាមផ្លូវជាតិលេខ១ ហើយស្រាប់តែមកដល់ចំនុចកើតហេតុខាងលើ មានរថយន្តស្ទូច០១គ្រឿង ពណ៌ ស ពាក់ស្លាក លេខភ្នំពេញ3B-4185 ដែលធ្វើដំណើរពីលិចទៅកើត បើកបរដោយបុរសម្នាក់អត់ស្គាល់អត្តសញ្ញាណ គ្រាន់តែបង្កហេតុបុកម៉ូតូទាំង៣គ្រឿងភ្លាម អ្នកបើកបររថយន្តនោះ ចុះរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រម៉ោល។
ប្រភពពីដដែលបានបន្តទៀតថា ម៉ូតូដែលរងការខូច ខាតរួមមាន
ទី១-ម៉ូតូម៉ាក CLick ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1U-3162 ដែលកំពុងវ៉ាម៉ូតូ០១គ្រឿងទៀត
ទី២- ម៉ូតូម៉ាក Nex ពណ៌ ទឹកមាស ពាក់ស្លាកលេខស្វាយរៀង1M-8467ធ្វើដំណើរពីកើតទៅលិច ក្នុងហេតុការណ៍នោះរថយន្តមិនទាន់អស់ល្បឿនបន្តបុកម៉ូតូ
ទី៣-០១គ្រឿងបន្ថែមទៀតម៉ាក ហុងដាសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង1L-7237គៀបអូសចូលក្រោមរថយន្តតែសំណាងល្អម្ចាស់ម៉ូតូបានលោតចេញទាន់រងរបួសស្រាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចផ្នែកចរាចរណ៍ស្រុកស្វាយទាប បានជួយសម្រួលវាស់វែងរួច យករថយន្តបង្ករនិងម៉ូតូចំនួន០៣ គ្រឿ ដែលរងការខូចខាត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយ។
ចំណែកជនរងគ្រោះដែលរងរបួសត្រូវរថយន្តសង្គ្រោះដឹកយកទៅកាន់មន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះផងដែល៕ ដោយ៖ជា រដ្ធា
More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានទីភ្នាក់ងារ JICA ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចូលជួបសម្តែងការគួរសម