កូនស្រីពៅ របស់តារាកំប្លែងជើងចាស់«នាយត្រដក់» ចង.កផ្តាច់ជីវិតក្នុងផ្ទះសំណាក់”អាស៊ាន”
ភ្នំពេញ៖ ស្ត្រីវ័យ៣១ឆ្នាំម្នាក់ ដែលកូនស្រីពៅរបស់តារាកំប្លែងជើងចាស់ នាយត្រដក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួនក្នុងផ្ទះសំណាក់ យីហោ «អាស៊ាន» ស្ថិតនៅតាមបណ្តោយផ្លូវលេខ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បើតាមការបញ្ជាក់ពីក្រុមគ្រួសារថាសព មានវិបិត្តផ្លូវចិត្ត ហើយបានចេញពីផ្ទះ៤ថ្ងៃមកហើយមកជួលផ្ទះសំណាក់ខាងលើស្នាក់នៅ។
សពមានឈ្មោះ វ៉ាន់ ដានីត ភេទស្រី ជនជាតិខ្មែរ អាយុ៣២ឆ្នាំ ស្រុកកំណើតនៅសង្កាត់លេខ៥ ភ្នំពេញទីលំនៅបច្ចុប្បន្នផ្ទះ៩អឺ១ ផ្លូវ៤៧ ភូមិ១១ សង្កាត់ស្រះចកខណ្ឌដូនពេញ។
ក្រុមគ្រួសារបានបញ្ជាក់ថានារីដែលចងកសម្លាប់ខ្លូនមានកូនហេីយគាត់ក៏មិនមានរឿងអ្វីធ្វេីអោយគ្រួសារកត់សម្គាល់ថាគាត់គិតខ្លីរហូតដល់ថ្នាក់ចងកសម្លាប់ខ្លួននោះទេ ក្រុមគ្រួសារក៏បានបញ្ជាក់ទៀតគាត់មិនចូលផ្ទះ២ទៅ៣ថ្ងៃតែគាត់នៅទាក់ទងជាមួយក្រុមគ្រួសារធម្មតាប៉ុន្តែប្រាប់ថាពិបាកចិត្ត ស្រាប់តែនៅរសៀលថ្ងៃទី៣០ខែមិនា ឆ្នាំ២០២០ក៏បានទទួលដំណឹងថាគាត់បានចងកសម្លាប់ខ្លួបាត់ទៅហេីយភ្លាមៗនោះក្រុមគ្រួសារបានមកមេីលគឺពិតជាគាត់មែនធ្វេីអោយក្រុមគ្រួសារសោកស្តាយជាពន់ពេកមិនគួរណាគាត់គិតខ្លីបែបនេះសោះ។
ការពិនិត្យរបស់លោកឧញ្ញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ឋ គ្រូពេទ្យកោសលវិច្ច័យរាជធានីនិងការិយាល័យជំនាញបច្ចេកទេសបានបញ្ជាក់ សពស្លាប់ដោយចងកអត្តឃាត។
ក្រោយពីពិនិត្យរួចខាងជំនាញបច្ចេកទេសបានប្រគល់សពអោយទៅក្រុមគ្រួសារសពយកទៅតម្កល់និងធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលសន្តវ័ន្តហៅវត្តទួលអស់លោក ស្ថិតនៅសង្កាត់គីឡូម៉ែតលេខ៦ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល