Thu. Mar 28th, 2024

ករណីឃាតកម្មគិតទុកជាមុន(ជនសង្ស័យឈ្មោះវង់ភារម្យបានយកកូនកាំបិតចាក់ជ្រុញនិងឆ្នាំងបាយវាយលេីជនរងគ្រោះឈ្មោះស៊ាតស៊នបណ្ដាលឲ្យស្លាប់)

 

ស្តីពីករណីឃាតកម្មគិតទុកជាមុន (យកកូនកាំបិតចាក់ ជ្រុញ​ ​និងឆ្នាំងបាយ វាយបណ្តាលឲ្យស្លាប់)​

នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៣:០០នាទី នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
​ ១-ជនសង្ស័យឈ្មោះ វង់ ភារម្យ ភេទប្រុស អាយុ២៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិ ទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង មុខរបរកម្មករសំណង់ (ឃាត់ខ្លួន មានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ស៊ាត ស៊ន ភេទស្រី អាយុ ២៨ឆ្នាំ ទីលំនៅបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កម្មការនីរោងចក្រ (ស្លាប់ មានស្នាមចាក់ដោយកាំបិតត្រូវដើមទ្រូង ខ្នងនិងបំពង់ក ជាច្រើនកន្លែង និងស្នាមបែកក្បាលពីក្រោយ)។

វត្ថុតាងចាប់យក ៖ ឆ្នាំងបាយប្រឡាក់ឈាម ចំនួន ០១ , ជ្រុញប្រឡាក់ឈាម ចំនួន ០១ ។

ហេតុការណ៍ ៖ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៣ម៉២០នាទី ជនសង្ស័យឈ្មោះ វង់ ភារម្យ ភេទ ប្រុស អាយុ ២៨ ឆ្នាំ បានយកកូនកាំបិទចិតបន្លែដើរចូលបន្ទប់នារីជនរងគ្រោះគំរាមចាប់រំលោភតែនារីជនរងគ្រោះមិនព្រមក៏ជនសង្ស័យយកកូនកាំបិតចិតបន្លែចាក់ទៅនារីរងគ្រោះ ហើយយកជ្រុញ និងឆ្នាំងបាយវាយក្បាលជនរងគ្រោះបន្ថែមបណ្តាលឲ្យស្លាប់តែម្តង ។ បន្ទាប់មកជនសង្ស័យបានរត់គេចខ្លួនពីកន្លែងកើតហេតុទៅលួចម៉ូតូរបស់គេក្បែរកន្លែងហេតុដើម្បីគេច ក៏ត្រូវបានកម្លាំងសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវឃាត់ខ្លួន តែម្តង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ វង់ ភារម្យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

You may have missed