Thu. Jul 29th, 2021

ក្រសួងសុខាភិបាលប្រកាសថាគ្មានករណីជំងឺCOVID-19ឆ្លងថ្មីទេរហូតមកដល់ព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០២០សរុប១២២ដដែលនិងជាសេះស្បេីយមានចំនួន១១០នាក់(ស្លាប់គ្មាន)និងអ្នកជំងឺសល់ព្យាបាលនៅមន្ទីរពេទ្យចំនួន១២នាក់

រហូតដល់ម៉ោង​ ៨:៣០នាទីព្រឹក ថ្ងៃទី​ ២៤ មេសា​ ២០២០​ យេីងពុំរកឃេីញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយេីងមានករណីជំងឺកូវីដ១៩​ ចំនួន​១២២ករណី​​ដដែល​ និង ពុំមានករណីជាសះស្បេីយថ្មី​ឡេីយ ជាសរុបយេីងមាន១១០នាក់ជាសះស្បេីយដដែល ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​ ១២នាក់។ ពិតមែនតែពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ​ ១១៥