Thu. May 16th, 2024

អាណិតគាត់ណាស់ ! ខិតខំប្រកបរបររកស៊ីលក់ផ្លែឈើតាមរ៉ឺម៉កត្រូវចោរ២នាក់ ឆក់កាបូបបានសម្រេច​ អស់លុយជាង១ពាន់ពេលទៅប្ដឹងដល់ប៉ុស្តិ៍ស្ទឹងមានជ័យ២ ឃើញតែតុផឹកស៊ី តែមិនឃើញប៉ូលិស July 24, 2019

ពិតជាអាណិតគាត់ណាស់ ខិតខំប្រកបរបររកស៊ី លក់ផ្លែឈើតាមរ៉ឺម៉ក ក្រោកពីយប់ ទិញផ្លែឈើដាក់រទេះលក់ ​ត្រូវចោរ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់ កាបូបបានសម្រេច​ អស់លុយជាង១ពាន់ដុល្លារ។ កាលពី​វេលាម៉ោង ៤៖១០នាទី ទៀបភ្លឺ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ។ ករណីនេះបានកើតហេតុ ស្ថិតតាមតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដល់ពេលទៅប្ដឹង ដល់ប៉ុស្តិ៍ស្ទឹងមានជ័យ២ ឃើញតែតុផឹកស៊ី តែមិនឃើញប៉ូលិស។