គិតទៅខ្សែជិវិតមនុស្សយើងមិនទៀងមែន!!! លោកឧកញ៉ាស៊ឹម វណ្ណា អតីតអគ្គនាយកចំកាកៅស៊ូបឹងកេត ធ្លាក់ខ្លួនក្រ នៅផ្ទះជួល ជិះតែម៉ូតូឌុប ធ្លាក់ខ្លួនឈឺ រកប្រាក់ព្យាបាលជម្ងឺមិនបាន….ភ្នំពេញ៖ លោកឧកញ៉ា ស៊ឹម វណ្ណា អតីតអគ្គនាយកចំកាកៅស៊ូបឹងកេត ធ្លាប់មានលុយក្នុងដៃរាប់លានដុល្លារ ល្បីឈ្មោះពេញខេត្តកំពង់ចាម និងជាអតីតមន្រ្តីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល ដែលនរណាក៍ល្បីថាជាមនុស្សចិត្តទូលាយ កាលពី២០ឆ្នាំមុននោះ ពេលនេះមិននឹកស្មានថាលោកធ្លាក់ខ្លួនក្រ រស់នៅបន្ទប់ជួលតែលតោល ខ្វះព្រឹក ខ្វះល្ងាច ជិះម៉ូតូឌុប ហើយរំពឹងលើការសុំលុយពីអ្នកគាត់ធ្លាប់ស្គាល់ ហើយធ្លាប់ជួយដើម្បីរស់កំដរជីវិតចុងក្រោយតែប៉ុណ្ណោះ។ តែលោក ស៊ឹម វណ្ណា បានបង្ហោះរូបភាព និងសារតាមហ្វេសប៊ុកថា លោកបានរួចពីគ្រោះថ្នាក់ពី

ជម្ងឺលើសឈាម និង រីកបេះដូង។ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ អាខោនហ្វេសប៊ុកឈ្មោះ «sin sophea»ដែលបានបង្ហោះរូបលោកឧកញ៉ាស៊ឹម វណ្ណា ជាមួយនឹងដំណឹងគួរឲ្យភ្ញាក់ផ្អើលថា៖ «អតីតអគ្គនាយកក្រុមហ៊ុនចម្ការកៅស៊ូបឹងកេត លោកឧកញ៉ា ស៊ឹម វណ្ណា ពីមានលុយរាប់លានដុល្លារ ចាយលុយដូចក្រដាស បច្ចុប្បន្ននៅផ្ទះជួល ជិះម៉ូតូឌុប ដើរសុំលុយពីអ្នកដែលខ្លួនធ្លាប់អោយចាយ ពេលឈឺរកតែលុយអោយថ្លៃពេទ្យមួយរៀលគ្មាន ។ សូមអាមី-អាថោងធ្លាប់តោងស៊ី ពែគាត់ជួយសម្រាលទុក្ខគាត់ផងទាននេះជាលទ្ធផលលេងល្បែង

កាស៊ី ណូ បើតាមក្រុមពួកលក់សណ្តែកដី (ចៃកាស៊ីណូ) រាយការណ៍ថា អាគាត់ ស៊ឹម វណ្ណា ចាក់មួយដៃ ៥០០០-១០០០០ដុល្លារ លទ្ធផលទទួលបាន គឺរស់វេទនាជាងស្លាប់ ។ សូមប្រិយមិត្តកុំយកគំរូតាមឱ្យសោះ» ។ លោកស៊ឹម វណ្ណា កាលពីមុនជាអគ្គនាយកក្រុមហ៊ុនចំការកៅស៊ូបឹងកេត នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយមកលោកបានក្លាយជាអភិបាលរងខេត្តកណ្ដាល និងជាប្រធានសមាគមអ្នកនិពន្ធខ្មែរ បន្ទាប់មកទៀតលោកមានតួនាទីក្នុងរាជរដ្ឋាភិបាល និងជាមន្ត្រីនគរបាលមានឋានន្តរសក្ដិជាឧត្ដមសេនីយ៍ឯកផងដែរ ។ ប៉ុន្តែ

ប្រហែលប៉ុន្មានឆ្នាំមុននេះស្រាប់តែបាត់ឈ្មោះលោកឈឹងពីពិភពការងារក្នុងជួររាជរដ្ឋាភិបាល មិនដឹងជាលោកទៅសម្ងំលាក់ខ្លួនពួនអាត្មានៅទីណាទេ ទើបតែពេលនេះ មានអ្នកលេងបណ្ដាញសង្គម ហ្វេសប៊ុកបានបង្ហោះរូបលោកក្នុងសភាពធ្លាក់ខ្លួនឈឺ អង្គុយនៅលើ គ្រែពេទ្យ ដោយមានពាក់ម៉ាស់មុខ ដៃជាប់ខ្សែសេរ៉ូ រូប កាយស្គមស្គាំងមើលសឹងមិនស្គាល់ ។ ប៉ុន្តែអ្នកបង្ហោះមិន បញ្ជាក់ថា តើលោក ស៊ឹម វណ្ណា កំពុងសំរាកព្យាបាលនៅ មន្ទីរពេទ្យណា ហើយមានជំងឺអ្វីនោះទេ ? ។ ប៉ុន្តែ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ លោក ស៊ឹមវណ្ណា បានបង្ហោះរូបភាព និងសារតាមហ្វេសប៊ុកថា ខ្ញុំបាទសូមថ្លែងអំណរគុណចំពោះលោកប្រធានគ្លិនិក វិសាលសុខ លោកគ្រូ អ្នកគ្រូពេទ្យ ទាំងអស់ដែលបានជួយខ្ញុំរួចពីគ្រោះថ្នាក់ ពីជម្ងឺលើសឈាម និង រីកបេះដូង។ ករណីនេះ kbn មិនអាចទាក់សុំការបំភ្លឺពីលោក ស៊ឹម វណ្ណាបានទេ៕





More Stories
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ពលរដ្ឋខ្មែរសម្រុកចេញពីទឹកដីថៃមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥