ជប៉ុន​ ចុះ​ហត្ថលេខា​ផ្ដល់នាវាល្បាត​ និងឧបករណ៍បញ្ជូនសារ​ ដល់​វិស័យ​ការពារជាតិកម្ពុជា

ជប៉ុន​ ចុះ​ហត្ថលេខា​ផ្ដល់នាវាល្បាត​ និងឧបករណ៍បញ្ជូនសារ​ ដល់​វិស័យ​ការពារជាតិកម្ពុជា

ភ្នំពេញ​៖​ នៅថ្ងៃទី១៩ ខែកក្កដា លោក​ឧបនាយករដ្ឋមន្ត្រី​ ទៀ​ សីហា​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និងលោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី បានចុះហត្ថលេខា និងផ្លាស់ប្តូរលើលិខិតប្ដូរសារ ស្តីពីជំនួយសន្តិសុខផ្លូវការ (OSA) ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន​ ស្មេីប្រមាណ ៣លានដុល្លារ។

បេីតាម​ស្ថានទូត​នៅកម្ពុជា​ គម្រោងនេះ នឹងផ្តល់នូវឧបករណ៍បញ្ជូនសារ ទៅកាន់កងទ័ពជើងគោក និងនាវាល្បាត ទៅកាន់ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។

«យើងរំពឹងថា គម្រោងនេះនឹងលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា និងរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅក្នុងសហគមន៍អន្តរជាតិ។»។ ស្ថានទូត​ជប៉ុន​ បញ្ជាក់​ដូច្នេះ។

Leave a Reply

Your email address will not be published. Required fields are marked *