
លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាបកាន់តំណែងឡើងដុះស្លែប្រព្រឹត្តអំពើពុករលួយតាមអំពេីចិត្ត
24/5/2021
សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តសៀមរាប បានលើកឡើងថា ក្នុងតំណែងជាប្រធានសាខាគយខេត្តសៀមរាប ឡើងដុះស្លែរយៈពេលច្រើនឆ្នាំកន្លងទៅនេះគឺលោក សុខ សុដារ៉ា និងលោក ម៉ៅ សាមឿន មិនដែលបង្ក្រាបក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ឬទំនិញខុសច្បាប់ចូលខេត្តសៀមរាប និងឆ្លងកាត់ខេត្តសៀមរាប នោះទេ។ ហេតុនេះហើយទើបឈ្មួញធំៗអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីច្រកព្រំដែនខ្មែរ-សៀមនៃខេត្តឧត្តរមានជ័យ ចូលខេត្តសៀមរាប ឆ្លងកាត់ខេត្តសៀមរាប ចូលទៅខេត្តកំពង់ធំ និងចូលទៅរាជធានីភ្នំពេញ តាមអំពើចិត្ត។ ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរពីនិត្យឡើងវិញជាបន្ទាន់ ព្រោះ លោក គុណ ញឹម អគ្គនាយកគយ បណ្តោយឲ្យលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប ឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយយ៉ាងពេញទំហឹង។
ប្រភពពីមន្ត្រីគយនៅក្នុងអគ្គភាពសាខាគយខេត្តសៀមរាប បានឲ្យដឹងថា លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប ដែលកាន់តំណែងឡើងដុះស្លែទៅហើយនោះ កំពុងបន្តប្រើតួនាទីនឹងអំណាចរបស់ខ្លួនប្រព្រឹត្តអំពើពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថា ការដែលលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប មិនញញើតក្នុងការប្រព្រឹត្តអំពើពុករលួយគឺដោយសារអាងមានលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលជាបង្អែកដ៏រឹងមាំ។ លើសនេះទៅទៀតអំពើពុករលួយច្រើនបែបច្រើនយ៉ាងរបស់លោក សុខ សុដារ៉ា អាចប្រព្រឹត្តទៅយ៉ាងរលូនគឺមានការរួមដៃពីសំណាក់លោក ម៉ៅ សាមឿន ដែលជាមេគយចល័តខេត្តសៀមរាប ផងដែរ។
ប្រភពស្និទ្ធនឹងលោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប បានឲ្យដឹងថា ការដែលឈ្មួញធំៗមួយចំនួនអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីច្រកព្រំដែនខ្មែរ-សៀមក្នុងខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តសៀមរាប ចូលទៅខេត្តកំពង់ធំ និងចូលទៅរាជធានីភ្នំពេញ យ៉ាងរលូនគឺមានការបើកដៃពីសំណាក់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន ផងដែរ។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ រថយន្តធុនធំរបស់ឈ្មួញមានងារជាជំទាវម្នាក់ដែលដឹកទំនិញគេចពន្ធពីខេត្តឧត្តរមានជ័យ ឆ្លងកាត់ខេត្តសៀមរាប ចូលទៅខេត្តកំពង់ធំ ហើយក្រឡាប់នៅលើផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំ គឺបង្ហាញយ៉ាងច្បាស់នូវអំពើពុករលួយរបស់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន មេគយចល័តខេត្តសៀមរាប យ៉ាងច្បាស់ក្រឡែត។ ដោយហេតុថា បើគ្មានការបើកដៃពីសំណាក់លោក សុខ សុដារ៉ា ប្រធានសាខាគយខេត្តសៀមរាប និងលោក ម៉ៅ សាមឿន ទេនោះគឺគ្មានឈ្មួញណាអាចដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ឆ្លងកាត់ខេត្តសៀមរាប បានឡើយ។មានត
More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យប្រធានទីភ្នាក់ងារ JICA ជួបសម្តែងការគួរសម និងពិភាក្សាការងារ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យ ឯកឧត្តមបណ្ឌិត Roosevelt Skerrit នាយករដ្ឋមន្ត្រីនៃកុំមិនវែលដូមីនីក ចូលជួបសម្តែងការគួរសម