
ល្បែងស៊ីសងខុសច្បាប់កើតឡើងពេញបន្ទុកក្នុងស្រុកពួក លោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួកជាអ្នកនៅពីក្រោយខ្នង?
24/52021
តាមបណ្តាញព័ត៌មាននានាចុះផ្សាយជាបន្តបន្ទាប់រឿងឈ្មោះ ឆៃ ពៅ បើកសង្វៀនបញ្ជល់មាន់ក្នុងភូមិត្រពាំងធំ ឃុំរើល ស្រុកពួក យ៉ាងគឃ្លើននោះស្រាប់តែលោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួក ព្យាយាមដោះសាបិទបាំងការពិត។ ប៉ុន្តែទោះជាយ៉ាងណាលោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួក មិនអាចបិទបាំងការពិតបានទេព្រោះប្រជាពលរដ្ឋក្នុងភូមិត្រពាំងធំ ឃុំរើល បានបញ្ជាក់ថា ឈ្មោះ ឆៃ ពៅ បើកសង្វៀនបញ្ជល់មាន់ក្នុងមូលដ្ឋានពួកគាត់យ៉ាងសុខស្រួលហើយចល័តទៅបើកតាមភូមិដទៃទៀតជាបន្តបន្ទាប់។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងឃុំរើល ស្រុកពួក ជាបន្ទាន់។
បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឲ្យដឹងថា បើគ្មានការបើកដៃពីសំណាក់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរើល និងលោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួក ទេនោះគឺបុគ្គលឈ្មោះ ឆៃ ពៅ អាចបើកសង្វៀនបញ្ជល់មាន់ក្នុងភូមិត្រពាំងធំ និងភូមិដទៃទៀតនៅក្នុងស្រុកពួកស្រេចតែអំពើចិត្តឡើយ។ ទាល់តែមានការបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចថ្នាក់ឃុំថ្នាក់ស្រុកទើបឈ្មោះ ឆៃ ពៅ អាចបើកល្បែងស៊ីសងខុសច្បាប់យ៉ាងសុខស្រួល ហើយលោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួក ចេញមុខការពារថែមទៀត។ ប្រភពស្និទ្ធនឹងលោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ឈ្មោះ ឆៃ ពៅ ជាប្រភពចំណូលរបស់លោក ទេព្យ ពុំសែន ទើបអាចបើកល្បែងស៊ីសងយ៉ាងរលូននៅក្នុងស្រុកពួក ខេត្តសៀមរាប។
ប្រជាពលរដ្ឋបានកត់សម្គាល់ថា ក្រោយពេលបុគ្គលឈ្មោះ ឆៃ ពៅ បើកល្បែងបញ្ជល់មាន់ក្នុងភូមិត្រពាំងធំ និងចល័តទៅបើកនៅតាមភូមិដទៃទៀតនោះគឺអំពើចោរកម្មនិងបទល្មើសផ្សេងៗក្នុងឃុំរើល ស្រុកថ្មពួក កើតឡើងគួរឲ្យភ័យខ្លាច។ ហេតុនេះលោក ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប មិនគួរបណ្តោយឲ្យលោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួក និងអភិបាលស្រុកពួក ធ្វើអ្វីៗតាមអំពើចិត្តទៀតឡើយ។ មជ្ឈដ្ឋាននានាបានលើកឡើងថា លោក ទេព្យ ពុំសែន អធិការនគរបាលស្រុកពួក មិនអាចបិទបាំងការពិតបានទេ ព្រោះប្រជាពលរដ្ឋក្នុងឃុំរើល ស្រុកពួក បានបញ្ជាក់ច្បាស់ៗរឿងបុគ្គលឈ្មោះ ឆៃ ពៅ បើកល្បែងបញ្ជល់មាន់ក្នុងឃុំរើល ស្រុកពួក។បឋម
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម