
លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីបុសមននិងបក្ខពួកពួតដៃគ្នាប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្តអាងលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាខ្នងបង្អែករឹងមាំចាំជួយ?
25/5/2021
ប្រភពពីមន្ត្រីនៅច្រកព្រំដែនទ្វេភាគីបុសមន ស្រុករំដួល ខេត្តស្វាយរៀង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗជាច្រើននាក់នៅតែសម្រុកនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់តាមច្រកបុសមន យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីបុសមន កំពុងសប្បាយប្រមូលលុយពីក្រុមឈ្មួញយ៉ាងត្រជាក់ចិត្តព្រោះអាងមានខ្នងបង្អែករឹងមាំចាំជួយការពារគ្រប់ពេលវេលា។ ទន្ទឹមនឹងនេះការដែលលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីបុសមន អាចធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនគឺមានការសម្របសម្រួលពីសំណាក់លោក ឃុត សាលីន ប្រធានការិយាល័យគយច្រកបុសមន ដែលល្បីល្បាញខាងពុករលួយផងដែរ។
ប្រភពស្និទ្ធនឹងលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីបុសមន បានឲ្យដឹងថា ទំនិញដែលឈ្មួញនិងអាជីវករនាំចូលតាមច្រកបុសមន យ៉ាងពេញបន្ទុកមានដូចជាបន្លែផ្លែឈើ មី គ្រឿងទេស គ្រឿងកំប៉ុង ភេសជ្ជៈច្រើនប្រភេទ កៅអីជ័រ ពូក ដែកលួស និងធុងជ័រជាដើម។ ក្រុមឈ្មួញនិងអាជីវករត្រូវបង់លុយតាមការកំណត់របស់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីបុសមន ទើបអាចនាំចូលទំនិញបានរលូនមិនប្រឈមនឹងការរំខាន។ សម្រាប់ទំនិញក្នុងមួយរ៉ឺម៉ក់គឺឈ្មួញនិងអាជីវករត្រូវបង់លុយពី៨ម៉ឺនរៀលទៅ១០ម៉ឺនរៀល មិនអាចតវ៉ាបានឡើយ ហើយត្រូវបង់លុយតាមការកំណត់របស់មន្ត្រីគយនៅច្រកបុសមន ជាប្រចាំទៀតផងដែរ។ សម្រាប់ឈ្មួញនិងអាជីវករដឹកជញ្ជូនទំនិញតាមរថយន្តត្រូវបង់លុយពី២០ម៉ឺនរៀលទៅ៣០ម៉ឺនរៀល រហូតដល់៥០០ដុល្លារ ឬ៩០០ដុល្លារ។
បើតាមការបង្ហើបពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ការដែលលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីបុសមន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានលោក កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ជាបង្អែកដ៏រឹងមាំ។ ហេតុនេះហើយទើបមានសេចក្តីអំពាវនាវឲ្យលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញជាបន្ទាន់ព្រោះលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីបុសមន ល្បីល្បាញខាងពុករលួយជាយូរណាស់មកហើយ។ ជាក់ស្តែងថ្មីៗនេះ ក្រុមអាជីវករនិងឈ្មួញដែលនាំចូលទំនិញតាមច្រកបុសមន បានលាតត្រដាងរឿងអាស្រូវពុករលួយរបស់លោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីបុសមន ជាសាធារណៈ។
លោក ឪម យិនទៀងប្រធានអង្កភាពប្រឆាំងអំពើពុករលួយគួរដាក់ការសើបអង្កេតអំពើពុករលួយលោក គង់ ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនទ្វេភាគីបុសមន ល្បីល្បាញខាងពុករលួយជាយូរណាស់មកហើយធ្វើអោយខាតចំណូលរដ្ឋជាច្រើនលានរៀលក្នុងមួយខែៗ។មានត
More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម