Fri. Jun 6th, 2025

ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ព្រុំ សំណាង កម្លាំងជំនាញផ្នែកគ្រឿងញៀនស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍គគីរធំ បង្ក្រាបបទល្មើសជួញ ដូរនូវសារធាតុ ញៀនដោយខុសច្បាប់

ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ព្រុំ សំណាង
កម្លាំងជំនាញផ្នែកគ្រឿងញៀនស្រុកកៀនស្វាយ សហការជាមួយកម្លាំងប៉ុស្តិ៍គគីរធំ បង្ក្រាបបទល្មើសជួញ ដូរនូវសារធាតុ ញៀនដោយខុសច្បាប់

(កណ្តាល)៖ នៅថ្ងៃព្រហស្បតិ៍ ០៦រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រី ស័ក ព.ស២៥៦៥ ត្រូវថ្ងៃទី២៥ខែ វិច្ឆិកា ឆ្នាំ ២០២១
កម្លាំងជំនាញ ស្រុកកៀនស្វាយ បង្រ្កាប

ករណី៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។
ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង១០ និង៤០ នាទី នៅ ក្នុងភូមិ រាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនសង្ស័យមាន៖ ០១នាក់(ឃាត់ខ្លួន)
១/ ឈ្មោះ ទ្រី សុខហេង(តូវុិត) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត មានទីលំនៅ ភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(មានសារធាតុញៀនក្នុងទឹកនោម)(+) អវិជ្ជមានកូវុីត (-)
វត្ថុតាងចាប់យករួមមាន:

១/💊ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន១០កញ្ចប់(តូច០៩ ធំ០១)ទំងន់(៦,៨៧ក្រាម)
២/សម្ភារៈវេចខ្ចប់នឹងប្រើប្រាស់មួយចំនួន

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ០៩:៣០នាទីកំលាំងប៉ុស្តិ៍រដ្ឋបាលគគីរធំ សហការណ៍ជាមួយ កំលាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានល្បាតក្នុងភូមិសាស្រ្តឃុំគគីរធំ លុះដល់ម៉ោង ១០:៤០នាទី មានប្រជា ពលរដ្ធ ល្អបានផ្តល់ពត័មានប្រាប់ប៉ុស្តិ៍គគីរធំថា នៅចំណុចផ្ទះឈ្មោះ ទ្រី សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត មានទីលំនៅ ភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលថា:កំពុងជួញដូរថ្នាំញៀន ក្រោយទទួលបានពត៍មានភ្លាម កំលាំងផ្នែកប្រឆាំងគ្រឿងញៀន នឹងប៉ុស្តិ៍គគីរធំ បានចុះទៅដល់ចំនុចកើតហេតុបានជួបជន

សង្សយ័០១នាក់ ឈ្មោះ ទ្រី សុខហេង(តូវុិត) ភេទប្រុស រួចបានឃាត់ខ្លួន ហើយបានធ្វើការឆែកឆេរលើខ្លួនប្រាណ ឈ្មោះ ទ្រី សុខហេង(តូវុិត)រកឃើញម្សៅក្រាមពណ័សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១០កញ្ចប់(តូច០៩ ធំ ០១) ក្រោយឆែកឆេររួចលំលាំងសមត្ថកិច្ច បាននាំខ្លួន ជនសង្ស័យ យកមកប៉ុស្តិ៍គគីរធំ ដើម្បីសួរនាំ នៅចំពោះមុខសម្ថកិច្ចជនសង្សយ័បានសារភាពថា:ថ្នាំញៀនចំនួន១០កញ្ចប់(តូច០៩ធំ០១)នេះពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សប្រុស ម្នាក់ មិនស្គាល់ឈ្មោះ អាយុ ប្រហែល ៣៣ឆ្នាំ នៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ចំនួន០១កញ្ចប់ធំ តំលៃ ១.៣០០.០០០រៀល(មួយលានសាមសិបម៉ុឺនរៀល)កាលពីថ្ងៃទី ១៦.១១.២០២១ ដើម្បីយកមកវេចខ្ចប់ជាកញ្ចប់តូចៗ ទុកលក់បន្ត។
ក្រោយពីសួរនាំរួចកំលាំងប៉ុស្តិ៍បានបញ្ជូនជនសង្សយ័រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី ។