ស្រ្តីអ្នកលក់ផលិតផលអនឡាញម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នាំខ្លួនទៅសាកសួរនៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ពីបទបរិហាកេរ្តិ៍ ជេរប្រមាថ និងញុះញង់ឱ្យមានការរើសអើង…
ភ្នំពេញ ៖ ស្រ្តីម្នាក់ ដែលជាអ្នកលក់ផលិតផលអនឡាញ ត្រូវបានកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះទៅឃាត់ខ្លួនយោងតាមដីការបស់សាលាដំបូងខេត្តកណ្តាលពាក់ព័ន្ធទៅនឹងការប្តឹងរបស់ដើមបណ្តឹង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ជេរប្រមាថ និងបទ ញុះញង់ឱ្យមានការរើសអើង។
ករណីឃាត់ខ្លួនស្រ្តីខាងលេីនេះ បានធ្វេីឡេីងនៅរសៀលម៉ោង ២និង៣០ នាទី ថ្ងៃពុធទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចអតីតបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ស្ត្រីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សៅ លីឈីង អាយុ ២៩ ឆ្នាំ រស់នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
គួរបញ្ជាក់ថា មុនពេលសមត្ថកិច្ចចាប់ឃាត់ខ្លួនស្រ្តីរូបនេះ ខណៈដែលស្រ្តីម្នាក់នេះ ចាកចេញពីផ្ទះឡើងលើរថយន្ត បំណងចេញទៅក្រៅ ហើយក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនចូលទៅក្នុងរថយន្ត ដេីម្បីបន្តនីតិវិធីនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ៕

More Stories
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ពលរដ្ឋខ្មែរសម្រុកចេញពីទឹកដីថៃមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥