Wed. Mar 12th, 2025

ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥

ខេត្តព្រះសីហនុ : ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥។

កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវនិងបញ្ជាក់ច្បាស់អំពីករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ បានបង្កធ្វើឲ្យមានការភ្ញាក់ផ្អើល។

យោងតាមការរៀបរាប់របស់ឪពុកម្ដាយនារីជនរងគ្រោះ បានឱ្យដឹងថា កូនស្រីរបស់ខ្លួន ឈ្មោះ យ៉ង់ ស្រីម៉ិច និងឈ្មោះ ឈឿន វីរៈ ត្រូវជាសង្សារនឹងគ្នា និងបានរួមរស់ជាមួយគ្នាអស់រយៈពេល២ឆ្នាំមកហើយ គឺមិនដែលមានបញ្ហាអ្វីឡើយ ស្រាប់តែនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៧ជាង ឈ្មោះ ឈឿន វីរៈ ក៏បានផ្ញើវីដេអូ ដែលខ្លួនគេបានចងដៃកូនស្រីរបស់ខ្លួន តាមប្រព័ន្ធ messenger មកឱ្យខ្លួនមើល និងបានផ្ញើសារជាសំឡេងថា មើលកូនរបស់ពូទៅ និយាយមិនស្ដាប់ មិនព្រមកែទេ ហើយខ្លួនគេមិនបានវាយធ្វើបាបនាងទេ បើពូចង់ប្ដឹងក៏ប្ដឹងចុះ គេនៅខេត្តព្រះសីហនុ។ រហូតដល់ម៉ោង២០និង០០នាទី ថ្ងៃខែឆ្នាំដដែល កូនស្រី យ៉ង់ ស្រីម៉ិច បានផ្ញើសារជាសំឡេង មកពួកខ្លួនថា ខ្លួនគេមិនមានបញ្ហាអ្វីទេ កុំមកតាមរកអី និងសុំអង្វរឪពុកម្ដាយកុំឲ្យប្ដឹង ឈឿន វីរៈ ព្រោះនាងជាអ្នកខុសទេ គេមិនបានធ្វើបាបនាងទេ។ ដោយមិនព្រមធ្វើការបកស្រាយអ្វីទាំងអស់ដែលពាក់ព័ន្ធនិងការចងដៃរបស់នាង ព្រមទាំងបានបញ្ជាក់ទៀតថា បើឪពុកម្ដាយប្ដឹង ឬក៏មករកនាង នាងនឹងសម្លាប់ខ្លួនឯង ហើយខ្លួនក៏បានផ្ញើវីដេអូនោះឱ្យទៅអ្នកស្គាល់គ្នា ដើម្បីឱ្យជួយគិត ព្រោះខ្លួនមិនចេះច្បាប់ បែរជាគេយកវីដេអូនោះទៅបង្ហោះទៅវិញ ដោយខ្លួនមិនបានឱ្យបង្ហោះ។

You may have missed