
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ភ្នំពេញ ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២៥ ពាក់ព័ន្ធករណីបង្ហោះព័ត៌មានលេីបណ្ដាញសង្គមហ្វេសប៊ុកកន្លងមក ។
ខាងអង្គភាពនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ បានបញ្ជាក់លិខិតកោះហៅថា ៖ សូមអញ្ជើញ៖ ឈ្មោះ ឆេង ស្រីរ័ត្ន ភេទស្រី ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១២-កញ្ញា-១៩៨៥ កាន់អត្តសញ្ញាណបណ្ណលេខ៖ ១៩០៣៣៩៥២៩ ដែលមានអាសយដ្ឋានស្ថិតនៅ ផ្លូវបេតុង ភូមិព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ដើម្បី ៖ ចូលមកបំភ្លឺពាក់ព័ន្ធនឹងករណីប្រើប្រាស់បណ្តាញសង្គម។
ទីកន្លែង ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ (L) ជាន់ទី០១ ក្រសួងមហាផ្ទៃ។
កាលបរិច្ឆេទ៖ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៩:០០ នាទីព្រឹក។ ដោយឡែកខាងសមាគមឧកញ៉ាកម្ពុជា បានបញ្ជាក់ថា ៖ ជម្រាបជូន ឧកញ៉ា ឆេង ស្រីរ័ត្ន
អគ្គនាយិកា ក្រុមហ៊ុនឡាហ្វរីយ៉ា ខូអិលធីឌី
កម្មវត្ថុ៖ សូមអញ្ជើញ ឧកញ៉ា ចូលរួមប្រជុំ នៅសមាគមឧកញ៉ាកម្ពុជា។
យោង៖ ការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានា។
តបតាមកម្មវត្ថុនិងយោងខាងលើ ក្នុងនាមអគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា ខ្ញុំសូមអញ្ជើញ ឧកញ៉ា ចូលរួមប្រជុំ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ម៉ោង ៩:០០នាទីព្រឹក នៅ ការិយាល័យសមាគមឧកញ៉ា កម្ពុជា (សណ្ឋាគារភ្នំពេញ) ដើម្បីពិភាក្សាលើការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមមួយចំនួន នាពេលកន្លងមក និងពេលថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សីលធម៌ សុជីវធម៌ និងសេចក្តីថ្លៃថ្នូររបស់គោរមងារឧកញ៉ា ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឧកញ៉ា អញ្ជើញចូលរួមប្រជុំតាមកម្មវត្ថុខាងលើកុំបីខាន ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំប្រតិភូក្រសួងព័ត៌មាន គោរពវិញ្ញាណក្ខន្ធសពលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ភរិយារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ