ល្បែងស៊ីសងមាន់ជល់ និងឆ្នោតឡូតូតាមប្រព័ន្ធអនឡាញបង្កប់នៅក្រោយផ្សារត្រពាំងថ្លឹង១កន្លែងស្ថិតក្នុងសង្កាត់ចោមចៅទី១ខណ្ឌពោធិ៍សែនជ័យ បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដោយសេរីរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!
ភ្នំពេញ. ចេញផ្សាយថ្ងៃទី២៣ មករា ២០២៥ តាមប្រភពពីប្រជាពលរដ្ឋក្នុង សង្កាត់ចោម ចៅ១បានអោយដឹងថា មានទីតាំងល្បែងជល់មាន់និងឆ្នោតឡូតូ ខុសច្បាប់តាមប្រព័ន្ធអនឡាញបង្កប់នៅក្រោយផ្សារត្រពាំងថ្លឹងមួយកន្លែងស្ថិតនៅក្នុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងដោយសេរី រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនធ្វើការទប់ស្កាត់ និងបង្រ្កាបនោះទេ! ធ្វើអោយមហា ជនរិះគន់ដាក់ការសង្ស័យថា ទីតាំងល្បែងសុីសងទាំងនេះប្រហែលជាឆ្នាំងបាយរបស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានផងក៍មិនដឹង?បានជាមិនហ៊ានបង្រ្កាប។
ទីតាំងល្បែងជល់មាន់និងឆ្នោតឡូតូ តាមប្រព័ន្ធអនឡាញ នៅក្រោយផ្សារត្រពាំងថ្លឹង បើកដំណើរការអោយក្រុម ញៀនល្បែងបើកលេងចាក់ភ្នាល់ចាញ់ឈ្នះរាប់ពាន់ រាប់លានរៀលក្នុងថ្ងៃៗយ៉ាងពេញបន្ទុក!គេមិនដែលឃើញអាជ្ញាធរនិងសមត្ថ កិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះមកទប់ស្កាត់និងបង្រ្កាបឬ មួយខ្លាចបាត់បង់ផលប្រយោជន៍ទេដឹង? ទើបមិនហ៊ានបង្ក្រាប។
ប្រភពដដែលបានអោយដឹងទៀតថា ទីតាំងល្បែងជល់មាន់និងឆ្នោតឡូតូខុសច្បាប់តាមប្រព័ន្ធអនឡាញបង្កប់នៅក្រោយផ្សារត្រពាំងថ្លឹងដែលមានចំណុចទីតាំងខាងលើកំពុងតែបើកដំណើរការអោយក្រុមញៀនល្បែងលេងរាល់ថ្ងៃបង្កភាពអនាធិបតេយ្យរញេរញ៉ៃយ៉ាងខ្លាំងធ្វើអោយពលរដ្ឋរស់នៅមូលដ្ឋានមានការ ព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គមនិងអំពើចោរកម្មចោរលួច.ចោរឆក់.ចោរប្លន់ ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿង ញៀនជាដើមកើតចេញពីល្បែងសុីសងនេះឯង។
ដូច្នេះហើយទើបប្រជាពលរដ្ឋស្នើដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ. លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរ បាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាប់ ទីតាំងល្បែងសុីសងជល់មាន់និងឆ្នោតឡូតូខុសច្បាប់តាមប្រព័ន្ធអនឡាញដែលស្ថិតក្នុងភូមិ សាស្ត្រខាងលើនេះអោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ.ឃុំ.សង្កាត់. មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីដាក់អោយមន្ត្រីថ្នាក់ក្រោមជាតិអនុវត្ត ទប់ស្កាត់និងបង្ក្រាប រាល់ល្បែងស៊ីសងប្រកបដោយប្រសិទ្ធភាព។
គួររំលឹកថាកាលពីថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាល រាជធានី ខេត្ត ទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់ទីតាំងបនល្បែងស៊ីសងផ្សងសំណាងគ្រប់ប្រភេទគ្មានការលើកលែង។ដោយឡែកអាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបណ្ដោយអោយល្បែងសុី សងមាន់ជល់និងឆ្នោតឡូតូខុសច្បាប់តាមប្រពន្ធ័អនឡាញ បើកបង្កប់នៅខាងក្រោយផ្សារត្រពាំងថ្លឹងមួយកន្លែងបើកលេងដោយសេរីយ៉ាងពេញបន្ទុកមិនព្រមបង្រ្កាប!ហ៊ានផ្គើនទៅនឹងបទបញ្ជា នាយករដ្ឋមន្រ្តី ៕

More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់