កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនមនុស្សជាច្រើនអ្នក ពាក់ព័ន្ធនឹងករណីគ្រឿងញៀន…..
ក្រោមការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត ចំនួន ១៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា និងមានការសម្របសម្រួលផ្នែកនីតិវិធីច្បាប់ពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះពន្លាតសមត្ថកិច្ចដែនដី សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំនួន ០៣នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក គិត ប៊ុនធឿន មេបញ្ជាការរងស្រុក និងជាប្រធានស្នាក់ការសន្តិសុខវាលធំ ធ្វើការចុះបង្ក្រាបមុខសញ្ញាពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ម្តុំភ្នំពេជ្រនិល)។
ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៣៥នាក់ (ស្រី ០១នាក់) ជាជនជាតិខ្មែរនិងដកហូតវត្ថុតាងរួមមាន:
១/ ម្សៅសថ្លា ចំនួន ៦៨ កញ្ចប់
២/ ថ្នាំគ្រាប់ពណ៌ក្រហម ១០គ្រាប់
៣/ ខ្សៀរសម្រាប់ជក ០៥
៤/ ដបសម្រាបជក់ ០៤
៥/ ថង់ច្រកមួយចំនួន
៦/ កន្រ្តៃ ០៣
៧/ អាវុធខ្លី K59 លេខ: ៣៧២៧ ០១ដេីម, បង់ ០១, គ្រាប់ ០៦គ្រាប់
៨/ ម៉ូតូ ១០គ្រឿង
៩/ ទូរស័ព្ទដៃ ១៣គ្រឿង
១០/ POWER BANG ០២គ្រឿង
១២/ ដាវ ០១ដេីម
១៣/ កាំបិតបុ័ងតោ ០១
១៤/ ប្រាក់រៀល ១២០,០០០រៀល។
សូមជម្រាបជូនថា កន្លងមកសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការបង្រ្កាបមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្ត បានជាច្រើនករណី ហេីយជនសង្ស័យដែលឃាត់ខ្លួន តែងឆ្លេីយប្រាប់ថា គ្រឿងញៀន គឺបានទិញពីទីតាំងខាងលើ មកដល់ពេលនេះកម្លាំងសមត្ថកិច្ចយើង បានពន្លាតសមត្ថកិច្ចដែនដី ចុះបង្រ្កាបតែម្តង។
បច្ចុប្បន្ន សង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ការិយាល័យជំនាញ អ.ហ ខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។៣
ប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានឃាត់ខ្លួនមនុស្សជាច្រើនអ្នក ពាក់ព័ន្ធនឹងករណីគ្រឿងញៀន…..

More Stories
ល្បែងសុីសងខុសច្បាប់ ភ្នាល់ទឹកភ្លៀងនៅចំកណ្តាលក្រុងភ្នំពេញ ចាប់ផ្តើមបើកដំណើរហើយ
ពលរដ្ឋប្ដឹងមន្ទីរពេទ្យ «ខេអេស កំពង់ស្ពឺ» ក្រោយកូនស្រីដ៏ស្រស់ស្អាតវ័យ ១៧ឆ្នាំស្លាប់ សង្ស័យព្យាបាលធ្វេសប្រហេស
សមាគមអ្នកកាសែត ប្ដឹងអ្នកលក់អនឡាញ ទៅក្រសួងព័ត៌មាន ក្រោយស្ដ្រីរូបនេះ អះអាងថា៨០%នៃអ្នកកាសែត គឺបំពុលសង្គម