ខេត្តកណ្តាល ៖ ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៩ ម៉ោង២២ៈ២០នាទី នៅចំណុចបន្ទប់ជួលក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យ០៣នាក់(ឃាត់ខ្លួន)
១/ឈ្មោះសឿង នី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើង។
២/ឈ្មោះ សឿម ភក្រ័ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកានីរោងចក្រ។
ទាំងពីរអ្នកស្នាក់នៅក្នុងបន្ទប់ជួលកន្លែងកើតហេតុខាងលើ។
៣/ឈ្មោះ តូច វ៉ាន់ណេត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរចុងភៅ។
វត្ថុតាងចាប់យករួមមាន ៖
១.ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០៦កញ្ចប់តូច ។
២.ឧបករណ៍សម្រាប់ប្រើប្រាស់មួយចំនួន។
៣.ម៉ូតូម៉ាកHONDA DREAM ពណ៍ខ្មៅ សេរី២០១០ គ្មានផ្លាកលេខ ចំនួន០១គ្រឿង។
សមត្ថកិច្ចបានឱ្យដឹងថា ៖
កាលពីពេលវេលាកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់សហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅចុះល្បាតក្នុងភូមិសាស្រ្តងាយរងគ្រោះ ។ ពេលល្បាតដល់មុខផ្ទះសំណាក់ ជា សំណាង ក៍ឃើញជនសង្ស័យឈ្មោះតូច វ៉ាន់ណេតកំពង់ដើរគួរអោយសង្ស័យក៍ហៅសួរនាំនិងឆែកឃើញថ្នាំញៀន១កញ្ចប់តូច ។
តាមការសាកសួរជនសង្ស័យបានឆ្លើយសារភាពថាថ្នាំញៀននេះខ្លួនបានទិញពីឈ្មោះសឿង នី ភេទប្រុស នៅបន្ទប់ជួលក្រោយផ្ទះសំណាក់ជា សំណាង រួចកម្លាំងសមត្ថកិច្ចយើងចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿង នី នឹងឈ្មោះសឿម ភក្រ័ភេទស្រី នៅក្នុងបន្ទប់ជួលនឹងឆែករកឃើញថ្នាំញៀនចំនួន០៥កញ្ចប់នឹងសម្ភារះប្រើប្រាស់មួយចំនួនទៀតរួចក៍ឃាត់ខ្លួននឹងវត្តុតាងខាងលើយកមកអធិការដ្ឋានដើម្បីចាត់ការតាមនិតីវិធីតែម្តង ។



More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់