Fri. Mar 29th, 2024

ស្រ្តីម្នាក់បេីករថយន្ត សង្ស័យស្រវឹង រេចង្កូតបុក បុរសពីរអ្នករងរបួសធ្ងន់ .

ស្រ្តីម្នាក់បេីករថយន្ត សង្ស័យស្រវឹង រេចង្កូតបុក បុរសពីរអ្នករងរបួសធ្ងន់ .
(ក្រុងសិរីសោភ័ណ ): នៅវេលាម៉ោង ១៩.៣នាទី ថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ 59 ស្ថិតក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យមានករណី គ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងបណ្ដាលអោយ បុរសពីរនាក់រងរបួសធ្ងន់ធ្ងរ ។
យោងតាមប្រភពពីអ្នកឃេីញ ហេតុការណ៍បានប្រាប់អោយដឹងថានៅម៉ោងកេីតហេតុ ខាងលេី គេឃើញមានរថយន្ត ម៉ាក KIA MORNING ពាក់ស្លាកលេខ កំពង់ចាម 2A.5494 បេីកបរ ដោយស្រ្តីម្នាក់ សង្ស័យស្រវឹងស្រា នឹងគេឃើញម៉ូតូមួយគ្រឿងទៀត ម៉ាកសង់ឌឹ្រម ពណ៌ខ្មៅ បេីកបរ ដោយបុរសម្នាក់ដឹកកូនម្នាក់ទៀត បេីកបរ ក្នុងទិសដៅ បញ្ច្រាសគ្នា មកដល់ចំណុចកេីតហេតុខាងលេី រថយន្ត រេចង្កូតប្ដូរគន្ល ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលអោយឳពុកនឹងកូន រង់របួសធ្ងន់ ។
ក្រោយពេលកេីតគេឃើញមានវត្តមានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ចុះធ្វើការវាស់វែងនិងនាំយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការរងចាំការដោះស្រាយគ្នានៅពេលក្រោយ ។

You may have missed