Fri. Apr 19th, 2024

អភិបាលខេត្តត្បូងឃ្មុំ ជំរុញលើកទឹកចិត្តសិស្សនិស្សិតខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតខ្លួន ក្រុមគ្រួសារ និងសង្គមជាតិកម្ពុជាទាំងមូល

អភិបាលខេត្តត្បូងឃ្មុំ ជំរុញលើកទឹកចិត្តសិស្សនិស្សិតខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតខ្លួន ក្រុមគ្រួសារ និងសង្គមជាតិកម្ពុជាទាំងមូល

(ត្បូងឃ្មុំ)៖ ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ជំរុញលើកទឹកចិត្តសិស្សនិស្សិតខិតខំសិក្សារៀនសូត្រ ដើម្បីអនាគតខ្លួន ក្រុមគ្រួសារ និងសង្គមជាតិកម្ពុជាទាំងមូល។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ថ្លែងបែបនេះ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ក្នុងឳកាសអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត នៃសកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សរុបចំនួន២៣០នាក់ ធ្វើឡើងនៅសាលប្រជុំសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅភូមិនិគមន៍លើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា៖ «ប្រទេសកម្ពុជាដែលដឹកនាំដោយសម្តេចតេជោ គឺប្រឹងប្រែងខ្លាំងណាស់ ធ្វើគ្រប់បែបយ៉ាង ដើម្បីមានរីកចម្រើនទៅលើសេដ្ឋកិច្ចជាតិ ដោយប្រកាន់យកសន្តិភាពជាកត្តាចម្បង ក្នុងការធានានូវចីរភាព សន្តិភាព និងការអភិវឌ្ឍ ទោះក្នុងតម្លៃណាក៏ដោយ សម្តេចបានស្វែងរកសន្តិភាព កសាងសន្តិភាព យកសន្តិភាពពិតប្រាកដជូនប្រជាជនកម្ពុជា ដឹកនាំអភិឌ្ឍន៍សេដ្ឋកិច្ចជាតិកម្ពុជាឱ្យរីកចម្រើនរហូតមកទល់ថ្ងៃនេះ និងទប់ទល់គ្រប់សភាពការណ៍នៃចរន្តពួកអ្នកចង់បំផ្លាញកម្ពុជា»។

ទន្ទឹមនោះដែរ ឯកឧត្តមបណ្ឌិត បានបន្តថា ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទទួលបានជោគជ័យដ៏ត្រចេះត្រចង់ក្នុងនាមជាប្រធានអាស៊ាន បានដឹកនាំគណៈប្រតិភូទៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ថ្មីៗនេះ ដើម្បីទៅចូលរួមធ្វើជាសហប្រធានកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ក្នុងឪកាសនោះដែរសម្តេចបតេជោ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណជាង ២ពាន់នាក់។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបន្ថែមទៀតថា «ប្រទេសកម្ពុជាទាំងក្នុងបច្ចុប្បន្ន និងតទៅអនាគត គឺបន្តដើរតាមផ្លូវនៃការដឹកនាំរបស់សម្តេចតេជោនោះគឺផ្លូវការពារផលប្រយោជន៍ជាតិ ពង្រឹងឧត្តមគតិជាតិឲ្យខ្ពស់ បន្តដើរលើផ្លូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ កម្ពុជាដែលមានសម្តេចតេជោ ដឹកនាំ គឺជាសំណាងរបស់ប្រជាជនកម្ពុជា»។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានបន្តទៀតថា ៖ សូមប្អូនៗទាំងអស់ នាំគ្នាការពារថែរក្សាសន្តិភាពអោយបាន យើងជាយុវជនត្រូវប្រឹងប្រែងរៀនសូត្រ ដើម្បីពង្រឹងសមត្ថភាពខ្លួន ទាំងចំណេះ និងជំនាញ។ យុវជនត្រូវខិតខំកសាងសមត្ថភាពខ្លួន និងម្ចាស់ការលើខ្លួនឯង ធ្វើឱ្យក្លាយខ្លួនទៅជាកោសិកាល្អរបស់សង្គម ដែលអាចជួយឱ្យសង្គមជាតិរីកចម្រើន ដោយមិនបង្កភាពស្មុគស្មាញដល់សង្គម ប៉ុន្តែត្រូវធ្វើខ្លួនឱ្យក្លាយជាផ្នែកមួយនៃការចូលរួមដោះស្រាយបញ្ហា និងការលំបាករបស់សង្គម៕

You may have missed