ផ្លូវជាច្រើនខ្សែត្រូវបានជុសជុល ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក ម៉ូវ ឡេង សមជិកក្រុមព្រឹក្សាសង្កាត់បារាយណ៍
ខេត្តតាកែវ៖ ប្រជាពលរដ្ឋក្នុងសង្កាត់បារាយណ៍ បាននីយាយសរសើរតៗគ្នាមិនដាច់ពីមាត់ថា៖ ពួកគាត់សប្បាយចិត្តខ្លាំងណាស់ ដែលមានលោក ម៉ូវ ឡេង សមាជិកក្រុមព្រឹក្សាសង្កាត់បារាយណ៍ ដែលលោកតែងតែជួយសម្រួលក្នុងការចាក់ដីធ្វើផ្លូវពីភូមិមួយទៅភូមិមួយនិងជពិសេសផ្លូវក្នុងភូមិដែលពិបាកពេលមេឃភ្លៀង មានជង្ហុកនិងរអិលជាដើម។
នៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២២ លោក ម៉ូវ ឡេង បានបញ្ជាទិញដីល្អចំនួន១០ឡានមកចាក់បំពេញនិងជុសជុលផ្លូវមួយខ្សែនៅភូមិស្វាយឬស្សី(ផ្លូវដើមពោធ៍)ដែលខូចខាតរអិលមានជង្ហុក ត្រូវបានចាក់បំពេញរួចរាល់ជាស្ថាពរតាមការសុំរបស់លោកញ៉េប ឃឿន មេភូមិស្វាឬស្សី ។ នៅថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២ លោក ម៉ូវ ឡេង បានចាក់ដីដីចំនួន៦ឡានទៀតជូនប្រពលរដ្ឋភូមិក្រាំងតាពូង ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋនិងលោកយាយលោកតាក្នុងការធ្វើដំណើទៅវត្តនារដូវភ្ជុំបិណ្ឌនេះ។
លោក ម៉ូវ ឡេង បានបង្ហើបប្រាប់ក្រុមការងារយើងអោយដឹងថា ចំពោះការចាក់ដីជូនប្រជាពលរដ្ឋនេះ លោកមិនមានអង្កការឬជំនួយពីខាងណាទេ ថវិការដែលទិញដីល្អចាក់ផ្លូវជូនប្រជាពលរដ្ឋគឺលោកបានសុំពីកូនៗ និងថវិការផ្ទាល់ខ្លួនរបស់លោកដើម្បីជួយសម្រួលផលលំបាកជូនបងប្អូនប្រជាពលរដ្ឋនិងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។










More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល