លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ
ស្នងការនគរបាលខេត្តកែប ប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយ ជូនដល់មន្ត្រីនគរបាលចូលនិវត្តន៍
ខេត្តកែប ៖ នៅព្រឹកថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលខេត្តកែប បានធ្វើពិធីប្រគល់ថវិកា ឧបត្ថម្ភគោលនយោបាយ ជូនដល់មន្ត្រីនគរបាលខេត្តចូលនិវត្តន៍។
ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រី ស្នងការរង ប្រធានផែនការងារធនធានមនុស្ស លោកនាយ នាយរងការិយាល័យបុគ្គលិក នាយ នាយរងផ្នែកពាក់ព័ន្ធ និងមន្ត្រីនគរបាលចូលនិវត្តន៍។
ក្នុងនោះដែរថវិកាដែលត្រូវបើកផ្តល់ជូនមន្ត្រីនគរបាលចូលនិវត្តន៍ ចំនួន៧នាក់ សរុបថវិកា ចំនួន៦២,៥៦០,០០០រៀល ។
ឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានសំណេះសំណាល សួរសុខទុក្ខ ជាមួយមន្ត្រីនគរបាលចូលនិវត្តន៍ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា ផងដែរ ៕
More Stories
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំប្រតិភូក្រសួងព័ត៌មាន គោរពវិញ្ញាណក្ខន្ធសពលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ភរិយារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ
លោក ស៊ិនសុវណ្ណារ៉ា បានដឹកនាំប្រធានផែន ចំណុះឲ្យ កណ្តាលផែនសាមគ្គី ស(18) ចុះសួរសុខទុក្ខសមាជិកនៅក្នុងកណ្ដាលផែនសាមគ្គី ចំនួនពីររូប
ជនជាតិចិន2នាក់សម្រេចលោតពីលើអគារបន្ទាប់ពីត្រូវបានថៅកែបង្ខាំងទុកបង្អត់អាហារ