អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងដោយពុំទាន់ដឹងពីមូលហេតុខណ:ពេលដែលម្ចាស់មិននៅ
នៅព្រឹកថ្ងៃទី17/តុលា/2022 វេលាម៉ោង 8:30 នាទីព្រឹក មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋចំនួន 01ខ្នងផ្ទះ ស្ថិតនៅភូមិស្គាក្ដី ឃុំព្នៅទី២ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ម្ចាស់ផ្ទះឈ្មោះ ឈឿន វិចិត្រ ភេទប្រុស អាយុ 40ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ាន សុផល អាយុ 41ឆ្នាំ ទាំងពីនាក់ប្ដីប្រពន្ធបានទៅស្រែ ដោយទុកអោយកូន ឈ្មោះ វិចិត្រ រក្សា ភេទ ស្រី អាយុ 17ឆ្នាំ នៅចាំផ្ទះ។ បានឆេះខូចខាតផ្ទះ 01ខ្នងទាំងស្រុង ផ្ទះឈើ ប្រកក្បឿង រៀបបន្ទប់ថ្មក្រោម មានទំហំ ទទឹង 8ម៉ែត្រ បណ្ដោយ 9ម៉ែត្រ និងឆេះខូចខាតសម្ភារៈ ទ្រព្យសម្បត្តិជាច្រើនទៀត តម្លៃនៃការខូចខាតមិនទាន់អាចកំណត់បាន។
ចំពោះមូលហេតុបណ្ដារអោយឆេះសមិត្ថកិច្ចយើងកំពុងធ្វើការស្រាវជ្រាវ។

More Stories
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
ពលរដ្ឋខ្មែរសម្រុកចេញពីទឹកដីថៃមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥