Sat. May 11th, 2024

ស្លាប់ម្នាក់ របួស៤នាក់ ក្នុងហេតុការណ៍រថយន្តព្រូស បុកបង្គោលភ្លើងនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ

ស្លាប់ម្នាក់ របួស៤នាក់ ក្នុងហេតុការណ៍រថយន្តព្រូស បុកបង្គោលភ្លើងនៅផ្លូវជាតិលេខ៣ ខណ្ឌដង្កោ

(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្តព្រូស បើកលឿនរេចង្កូតទៅបុកគាប់ជាប់បង្គោលភ្លើងបណ្ដាលឲ្យស្លាប់ម្នាក់ ពេលបញ្ជូនដល់មន្ទីពេទ្យ និងរងរបួសធ្ងន់ស្រាល៤នាក់ កំពុងជួយសង្គ្រោះ។

ហេតុការណ៍នេះ​ បានកើតឡើងនៅម៉ោង១៖៣០នាទី រសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

អ្នកបើកបរឈ្មោះ ថេង វណ្ណវា អាយុ៣៤ឆ្នាំ មុខរបរមន្រ្តីរាជការ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។

មុនកើតហេតុ រថយន្តម៉ាក prius ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BD-6574 បើកបរដោយបុរសម្នាក់ មានអ្នករួមដំណើរ៤នាក់ផ្សេងទៀត បើកតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងមកជើង ខណៈដល់ចំណុចកើតហេតុរថយន្តរេចង្កូតមកស្ដាំដៃ ក៏ជ្រុលទៅបុកបង្គោលភ្លើងគាបជាប់បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ និង៤នាក់ទៀតរបួសធ្ងន់ស្រាល។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយជំនាញការិយាល័យចរាចរណ៍ ចុះវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕

You may have missed