Tue. Apr 16th, 2024

អគ្គីភ័យលេបត្របាក់​កាស៊ីណូប៉ោយប៉ែត​រីសត​ និងកាស៊ីណូ​ ហ្គ្រេនដាយមិនស៊ីធីនៅក្រុងប៉ោយប៉ែត

អគ្គីភ័យលេបត្របាក់​កាស៊ីណូប៉ោយប៉ែត​រីសត​ និងកាស៊ីណូ​ ហ្គ្រេនដាយមិនស៊ីធីនៅក្រុងប៉ោយប៉ែត

អគ្គភ័យបានលេបត្របាក់អគារកាស៊ីណូប៉ោយប៉ែតរីសត​ និងកាស៊ីណូ​ហ្គ្រេន​ដាយ​ម៉ិន ស៊ីធី (Casino Poipet Resort – Grand Diamond City )​ នៅភូមិក្បាលស្ពាន១​ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ កាលពីម៉ោងជា​ ១១យប់​ យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

អគ្គិភ័យក៏បានឆាបឆេះស្ពានថ្មើរជើងឆ្លងផ្លូវជាតិលេខ៥​ ត្រង់កណ្តាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតផងដែរ។

សមត្ថកិច្ចបានអោយដឹងថា​ អគ្គិភ័យបានឆេះពីក្រោមឡើងទៅលើចំណុចមួយនៃសាលភ្ញៀវលេងល្បែងនៃកាស៊ីណីហ្គ្រែនដាយអឺម៉ិន ស៊ីធី។

លោកអ៊ុំ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា​ អគ្គិភ័យឆេះកាស៊ីណូទាំងស្រុង​ អាជ្ញាធរបានជួយសង្គ្រោះមនុស្សនៅក្នុងកាស៊ីណូ។ ប៉ុន្តែលោកមិនទាន់អាចបញ្ជាក់អំពីចំនួនអ្នកស្លាប់និងរបួសបាននៅឡេីយទេ៕ IMG_6455 IMG_6454

You may have missed