ករណីបុរសម្នាក់ជិះម៉ូតូឆក់ទូរសព្ទ័ដៃម៉ាកIPhone 13pro max ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី25-02-2023 វេលាម៉ោង14:18នាទី នៅចំណុចមុខផ្ទះ184 ផ្លូវ19(ខាងក្រោយសាលារចនា) ភូមិ៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ -ក្រោយពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចប៉ុស្តិ៍ជ័យជំនះហើយ ភ្លាមមកកម្លាំងជំនាញយុត្តិធម៍នៃអធិការដ្ឋាន-ប៉ុស្តិ៍ សហការណ៍ជាមួយកម្លាំងការិយាល័យកំរិតធ្ងន់ នាយកដ្ឋានព្រហ្មទណ្ឌ បានធ្វេីការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន បានជនសង្ស័យម្នាក់ នៅចំណុចស្តុបអូឡាំពេជ្រ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង នៅយប់ថ្ងៃទី02-03-2023 វេលាម៉ោង00:30នាទី
អត្តសញ្ញាណជនសង្ស័យ
-ឈ្មោះ អោក ធីរ៉ូ ភេទប្រុស អាយុ27ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ477 ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ
វត្ថុតាងដកហូត
-ម៉ូតូម៉ាកHonda click ពណ៍ស ក្រហម ស្លាកលេខ ភ្នំពេញ 1HZ:1538
- ទូរសព្ទ័ដៃម៉ាកRemi 5G ពណ៍ខៀវចំនួន០១គ្រឿង
-សោរម៉ូតូពណ៍ក្រហម ចំនួន០១
អត្តសញ្ញាណជនរងគ្រោះ
-ឈ្មោះឡុក គីមបូរមី ភេទស្រី អាយុ 22 ឆ្នាំជនជាតិខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិទួលសំពៅ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ
-ទិសដៅបន្ត: អធិការដ្ឋានបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលេី ទៅសាលាដំបូងរាជធានីដើម្បីអនុវត្តន៍តាមនីតិវិធី៕

More Stories
សមត្ថកិច្ច ឆ្មក់បង្ក្រាបអគារមួយកន្លែងនៅកោះពេជ្រ បានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀនជាង១០០នាក់ ហើយភាគច្រើនជនជាតិចិន និងវៀតណាម
អង្គភាពប្រឆាំងអំពើពុករលួយ គូរដាក់មន្រ្តីជំនាញចុះសិក្សាស្រាវជ្រាវ លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំងយប់ទាំងថ្ងៃ
ឃាត់ខ្លួនមេបញ្ជាការរងវរៈសេនាតូចការពារព្រំដែន ៨៩១ ២នាក់ មេប៉ុស្តិ៍ ១នាក់ មន្រ្តី ៣នាក់ ពាក់ព័ន្ធបទល្មើសនាំជនជាតិថៃឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់