សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ តាមរយៈបណ្តាញសង្គមតេឡេក្រាម បានអំពាវនាវឲ្យអ្នកលេងបណ្តាញសង្គម TikTok ត្រូវលុបចេញ ឬប្តូរឈ្មោះសម្តេចចេញជាបន្ទាន់នៅក្នុងថ្ងៃទី៧កក្កដានេះ។
សម្តេចថា ការលេង TikTok ប្រើឈ្មោះសម្តេច គឺងាយធ្វើឲ្យមហាជនយល់ច្រឡំមកលើរូបសម្តេចនៅពេលដែលគណនី TikTok ឈ្មោះសម្តេច(ក្លែងក្លាយ) ផ្សព្វផ្សាយរឿងមិនគប្បីណាមួយ។ ដូច្នេះ ដើម្បីបញ្ចប់បញ្ហានេះ សម្តេចស្នើឲ្យម្ចាស់គណនី TikTok ទាំងអស់ត្រូវប្តូរឈ្មោះចេញជាបន្ទាន់ បើដូរឈ្មោះមិនបានទេ ត្រូវលប់ចេញភ្លាមៗ ប្រសិនបើពួកគេមិនចង់ប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់។
បើតាមសម្តេចតេជោ TikTok ផ្លូវការរបស់សម្តេច គឺមានតែមួយកត់ដែលមានសញ្ញាធិកពណ៌ខៀវ។

More Stories
សម្ដេចធិបតី ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈ ដូចខាងក្រោម
អបអរសាទរខួបលើកទី៣៤ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ – ២៣ តុលា ២០២៥)
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយថ្នាក់ដឹកនាំដែលជារដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយអញ្ជេីញមកពីប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសមួយចំនួនដែលពាក់ព័ន្ធ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព