សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុង ៣៥០គ្រឿង ដឹកកម្មករ កម្មការិនី ទៅបោះឆ្នោតនៅស្រុកកំណើត ដោយមិនគិតថ្លៃទាំងទៅទាំងមក និងមិនរើសអើងនយោបាយ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីតាមរយៈសារសំឡេងនៅក្នុងបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់សម្តេច នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ប្រយោជន៍ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការចំណាយ សម្តេចបានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងពី ៣០០គ្រឿង ទៅ ៣៥០គ្រឿង ដើម្បី ដឹកកម្មករ កម្មការិនី ទៅបោះឆ្នោតនៅស្រុកកំណើត ដោយមិនគិតថ្លៃទាំងទៅ ទាំងមក និងមិនរើសអើងគណបក្សនយោបាយណាមួយឡើយ ដោយការដឹកជញ្ជូនដោយមិនគិតថ្លៃនេះ សម្តេចតេជោបានបញ្ជាក់ថា គឺមិនមែនជាការសូកប៉ាន់ ដើម្បីដោះដូរជាមួយនឹងសន្លឹកឆ្នោតឡើយ។

More Stories
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) បានទៅជួបពលរដ្ឋដែលរបួសដោយសារការបាញ់ប្រហាររបស់យោធាថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម TAKAHASHI Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ