Fri. Dec 6th, 2024

ប្រជាពលរដ្ឋអបអរសាទរសប្បាយចិត្តគ្រប់ៗគ្នា ដែលផ្លូវបាត់បងយូរឆ្នាំត្រូវបានបើកអោយពួកគាត់ប្រើប្រាស់ធ្វើដំណើរឡើងវិញ

ប្រជាពលរដ្ឋអបអរសាទរសប្បាយចិត្តគ្រប់ៗគ្នា ដែលផ្លូវបាត់បងយូរឆ្នាំត្រូវបានបើកអោយពួកគាត់ប្រើប្រាស់ធ្វើដំណើរឡើងវិញ

ខេត្តតាកែវ ៖ ផ្លូវមួយខ្សែត្រូវបានបើកនិងជុសជុលឡើងវិញក្រោយបាត់បង់អស់ជាច្រើនឆ្នាំ ដោយសារប្រជាពលរដ្ឋវាទីឈួសឆាយធ្វើជាស្រែបង្កបង្កើនផលរៀងៗខ្លួនកន្លងមក ពេលនេះត្រូវបានបើកឡើងវិញហើយ ក្រោមការសហការគ្នាពីអាជ្ញាធរភូមិនិងប្រជាពលរដ្ឋដែលធ្វើស្រែលើផ្លូវចាស់ដែលពីមុនមក ក្រោមការសម្របសម្រួលពីលោក ម៉ូវ ឡេង ក្រុមព្រឹក្សាសង្កាត់បារាយណ៍។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២៣ លោក ម៉ូវ ឡេង បានបង្ហើបប្រាប់អង្គភាពសារព័ត៌មានយើងអោយដឹងថា ផ្លូវមួយខ្សែនេះមានប្រវែងបណ្ដោយ(៥១៩ មនិងទទឹង៦ ម គិតទាំងប្រឡាយរំដោះទឹកមួយមែត្រអមសងខាងផ្លូវ )ផ្លូវនេះតរភ្ជាប់ពីភូមិក្រាំងតាពូងទៅភូមិខាន់ខាវ ដែលជាផ្លូវកាត់ងាយស្រួលធ្វើដំណើរ ចំណេញពេលវេលាច្រើននិងងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើស្រែតាមបណ្ដោយផ្លូវនេះផងដែរ អ្វីដែលពិសេសនោះសម្រាប់ប្រជាកសិករ គឺអាចធ្វើស្រែបានច្រើនដងទៀតផង ព្រោះមានប្រភពទឹកគ្រប់គ្រាន់។

ប្រជាពលរដ្ឋក្នុងសង្កាត់បារាយណ៍សប្បាយចិត្តគ្រប់ៗគ្នានិងអរគុណដល់លោក ម៉ូវ ឡេង ក្រុមព្រឹក្សាសង្កាត់បារាយណ៍ដែលលោកតែងតែចំណាយថវិការផ្ទាល់ខ្លួនជួយសម្រួលរាល់ទុកលំបាករបស់បងប្អូនប្រជាពលរដ្ឋ ពិសេសផ្លូវខ្សែនេះបានរួមចំណែកជួយដល់ក្មួយៗសិស្សានុសិស្សក្នុងការធ្វើដំណើរទៅរៀននៅសាលាបឋមសិក្សានិងអនុវិទ្យាល័យបារាយណ៍។

ជំនួសមុខអោយបងប្អូនប្រជាពលរដ្ឋ សូមថ្លែងអំណរគុណដល់លោក ម៉ូវ ឡេង និងក្រុមគ្រួសារកូនចៅ ជួបតែសំណាងល្អ សុខសប្បាយ និងសម្រេចការងារបានជោគជ័យគ្រប់ភារៈកិច្ច។អត្ថបទនិងរូបភាពដោយ សារឿន

You may have missed