ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំប្រតិភូក្រសួងព័ត៌មាន គោរពវិញ្ញាណក្ខន្ធសពលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ភរិយារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ។ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន បានទទួលមរណភាពនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ៦៖៥២ នាទីល្ងាច នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ។
ឯកឧត្តម នេត្រ ភក្ត្រា បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព និងបានអុជធូប និង លំឱនកាយគោរពវិញ្ញាណក្ខន្ធសពក្នុងសមានទុក្ខយ៉ាងក្រៀមក្រំបំផុត និងបានបួងសួងសូមវិញ្ញាណក្ខន្ធ លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន បានទៅកាន់សុគតិភពនិងឆាប់យោនចាប់កំណើតសាជាថ្មី។

More Stories
លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យការងារជួសជុលចាក់បេតុង
មានករណីអគ្គិភ័យឆាបឆេះហាងមួយកន្លែង នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខែត្តបាត់ដំបង នាវេលាម៉ោង ១១ ថ្ងៃទី២១ ខែវិច្ឆិកានេះ
ឯកឧត្តម ប៉ែន បូណា អញ្ជើញផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល