ខេត្តបាត់ដំបង (ព័ត៌មានបឋម)ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំ និងរថយន្តដឹកអ្នកដំណើរ បណ្ដាលឱ្យមានមនុស្សស្លាប់និងរង់របួសធ្ងន់ នៅចំណុចផ្លូវហាយវ៉េទៅភ្នំសំពៅស្ថិតនៅក្នុងភូមិបឹងរាំង សង្កាត់អូម៉ាល់ ក្រុងបាត់ដំបង កាលពីវេលា ០៨និង០៦នាទីព្រឹក ថ្ងៃទី២៥ខែមករាឆ្នាំ២០២៦
Author: angkorborey
នគរបាលព្រហ្មទណ្ឌបង្រ្កាបករណីលួចបន្លំដូរមាសក្លែងក្លាយយកមាសពិតប្រាកដ ចំនួន០៣ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់
នគរបាលព្រហ្មទណ្ឌបង្រ្កាបករណីលួចបន្លំដូរមាសក្លែងក្លាយយកមាសពិតប្រាកដ ចំនួន០៣ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើការស្រាវជ្រាវបង្រ្កាបករណីលួចបន្លំដូរមាសក្លែងក្លាយយកមាសពិតប្រាកដ ចំនួន០៣ករណី ឃាត់ខ្លួននៅចំណុចផ្ទះជួល ផ្លូវលំ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។…
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសូត្រមន្តក្រុងពាលី អគារថ្មីព្រឹទ្ធសភាកម្ពុជា
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញសូត្រមន្តក្រុងពាលី អគារថ្មីព្រឹទ្ធសភាកម្ពុជា (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសូត្រមន្តក្រុងពាលីសុំសេចក្តីសុខសេចក្តីចម្រើននៅអគារថ្មីព្រឹទ្ធសភាកម្ពុជា ដែលទើបសាងសង់រួចរាល់ ។
អ្នកនាំពាក្យក្រសួងព័ត៌មាន ច្រានគណនីតេលេក្រាមក្លែងក្លាយ ដែលប្រើប្រាស់ឈ្មោះ និងរូបភាពរដ្ឋមន្រ្តី នេត្រ ភក្ដ្រា
អ្នកនាំពាក្យក្រសួងព័ត៌មាន ច្រានគណនីតេលេក្រាមក្លែងក្លាយ ដែលប្រើប្រាស់ឈ្មោះ និងរូបភាពរដ្ឋមន្រ្តី នេត្រ ភក្ដ្រា (ភ្នំពេញ) : សេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យក្រសួងព័ត៌មាន៖ ថ្មីៗនេះមានជនខិលខូចបានប្រេីប្រាស់រូបថត និងឈ្មោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងការបង្កេីតជាគណនីតេឡេក្រាម និងបណ្តាញទំនាក់ទំនងសង្គមផ្សេងៗក្នុងចេតនាទុច្ចរិត ដេីម្បីប្រព្រឹត្តសកម្មភាពផ្ទុយនឹងច្បាប់ ដែលទង្វើបែបនេះនាំអោយប៉ះពាល់ដល់ កិត្តិយស កិត្យានុភាពរបស់ក្រសួង ស្ថាប័នរដ្ឋ និងឯកជនភាព កិត្តិយស សេចក្តីថ្លៃថ្នូររបស់ឯកឧត្តមផ្ទាល់ ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្រចេះ នៅក្រុងក្រចេះ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ ពិធីនេះមានការចូលរួមឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុង ស្រុក និងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ព្រមទាំងមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។
