ទីក្រុងញូវយ៉ក ៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ថា ប៉ូលិសអាមេរិកបានបើកការស៊ើបអង្កេតលើកញ្ចប់សង្ស័យមួយមានផ្ទុកសារធាតុផ្ទុះ ដែលត្រូវបានគេប្រទះឃើញនៅក្បែរផ្ទះរបស់អតីតប្រធានាធិបតីអាមេរិក លោក Bill Clinton និងភរិយារបស់លោក គឺលោកស្រី Hillary Clinton ក្នុងសង្កាត់ Chappaqua ស្ថិតនៅជាយទីក្រុងញូវយ៉ក នៅថ្ងៃពុធនេះ។
យោងតាមប៉ូលិសអាមេរិក កញ្ចប់សង្ស័យខាងលើមានផ្ទុកគ្រាប់បែកកែច្នៃ ដូចគ្នាទៅនឹងគ្រាប់បែកដែលគេបានរកឃើញនៅក្នុង ប្រអប់ទទួលសារ នៅឯផ្ទះរបស់មហាសេដ្ឋី លោក George Soros កាលពីថ្ងៃចន្ទ។ ក៏ប៉ុន្តែ ភ្លាមៗមិនទាន់មានការអះអាង ផ្លូវការ ឬក៏ព័ត៌មានលម្អិតនៅឡើយទេ ខណៈអ្នកជំនាញម្នាក់ដែលបាន ត្រួតពិនិត្យប្រអប់សារនៅឯផ្ទះលោក Bill Clinton យល់ថា កញ្ចប់សង្ស័យនេះក៏មានលក្ខណៈដូចគ្នា ទៅនឹងកញ្ចប់ដែលគេផ្ញើទៅកាន់ការិយាល័យអតីតប្រធានានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ផងដែរ៕
More Stories
ឧកញ៉ា យិន វែងអាន សូមអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែលត្រូវបានព្រះមហាក្សត្រ ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហាបវរធិបតី»
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣)
សម្ដេចតេជោ ហ៊ុន សែន នឹងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនអញ្ជើញជាអធិបតីសម្ភោធជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត