Sat. Apr 19th, 2025

ទឹកស្ទឹងសង្កែកំពុងហក់ឡើងកម្ពស់១៣ម៉ែត្រហើយ ខណ:ដល់កម្ពស់១៣,៨០ម៉ែត្រដែលជាចំណុចប្រកាសជូនដំណឹងរបស់មន្ទីរជំនាញ Sun,11 August 2019 (Time 02:18 PM)

(បាត់ដំបង) ÷ នាវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃទី១១ខែសីហាឆ្នាំ២០១៩នេះ ទឹកស្ទឹងសង្កែក្រុងបាត់ដំបងបានកំពុងហក់ឡើងបន្តិចម្តងៗដល់កម្ពស់១៣ម៉ែត្រហើយ ខណ:ដែលកម្ពស់ទឹកឡើងដល់កម្ពស់១៣,៨០ម៉ែត្រជាចំណុចប្រកាសជូនដំណឹងរបស់មន្ទីរជំនាញ។
ទោះជាយ៉ាងណាទឹកស្ទឹងសង្កែដែលកំពុងហក់ឡើងដូច្នេះ ហើយពុំទាន់ដល់ចំណុចដែលត្រូវប្រកាសជូនដំណឹងជាសាធារណ:នោះនៅឡើយទេ ។
បើតាមលោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបានបញ្ជាក់តាមទូរស័ព្ទនៅវេលាម៉ោង១០:៤០នាទីថ្ងៃដដែលថា ទឹកស្ទឹងសង្កែពិតជាហក់ឡើងខ្ពស់មែនហើយទើបតែបាន១៣ម៉ែត្រគឺមិនទាន់ដល់ពេលត្រូវប្រកាសជូនដំណឹងជាសាធារណ:នោះទេ ហើយ
ក៏មិនមែនជាការប្រកាសអាសន្ននោះដែរ។លោក ឡុង ផលគុណ បានបន្តថា បើល្ងាចនេះនៅចំណុចខាងលើក្បាលស្ទឹងមិនមានភ្លៀងធ្លាក់បន្តទៀតទេ នោះទឹកស្ទឹងសង្កែក្រុងបាត់
ដំបងនឹងមានការស្រកចុះវិញដែរ សូមប្រជាពលរដ្ឋកុំទាន់មានការព្រួយបារម្មណ៍អី ។ករុណា

You may have missed