Sat. Apr 19th, 2025

គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា

គ្រោះថ្នាក់ចរាចរណ៍តិចតួចសោះបែរជាប្រកែកគ្នារាប់ម៉ោងបានត្រូវគ្នា

(ភ្នំពេញ): ស្ត្រីម្នាក់ជិះម៉ូតូធន់ធំមួយគ្រឿងម៉ាកR15បើកបរមិនបានប្រុងប្រយ័ត្ននោះទេក៏ជ្រុលចាប់ហ្វ្រាំងបោកដួលបង្កអោយមានការឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃកជាមួយនឹងម្ចាស់រថយន្តAlphardរាប់សិបម៉ោងទើបត្រូវគ្នា

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
4ទាបភ្លឺឈានចូលថ្ងៃទី19ខែមេសាឆ្នាំ2025តាមបណ្តោយផ្លូវ19កែងផ្លូវ118នៅចំណុចក្បែរនឹងផ្សារចាស់ស្ថិតនៅក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុខាងលើនេះគេបានឃើញ
បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកAlphard ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BX3055 បើកបរតាមបណ្តោយផ្លូវ118ក្នុងទិសដៅពីកើតទៅលិចខណពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះរថយន្តAlphardបើកឆ្លងផ្លូវបែកជាបួនទៅត្រង់ស្រាបតែមានស្ត្រីម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេបើកម៉ូតូធន់ធំម៉ាកR15ពណ៌ទឹកបិចពាក់ស្លាកលេខភ្នំពេញ1KY1458បើកបរតាមបណ្តោយផ្លូវ118ក្នុងទិសដៅស្របទិសគ្នាបើកដោយសារតែរថយន្តAlphrdគាត់ងៀកចង្កូតមកស្តាំដៃទើបធ្វើអោយម៉ូតូជ្រុលចាប់ហ្វ្រាំងបោកដួល ។IMG_6708 IMG_6704 IMG_6701 IMG_6698 IMG_6695 IMG_6696 IMG_6693

You may have missed