រថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ បណ្តាលឲ្យស្លា.ប់បុរសម្នាក់ភ្លាមៗមួយរំពេច
រាជធានីភ្នំពេញ ៖បុរសម្នាក់បើករថយន្ដសាំយ៉ុង បុកជាមួយម៉ូតូ HONDA Dream ពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗមួយរំពេច ។
ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវបេតុង
បុរីភ្នំពេញថ្មី សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង១២យប់ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤។
តាមប្រភពពត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ដសាំយ៉ុង ពាក់ស្លាកលេខ សៀមរាប 2A-8347 បុកជាមួយម៉ូតូ HONDA Dream ពាក់ស្លាកលេខ ភ្នំពេញ 1BI-7465 បុកពេញទំហឹងត្រង់ចំណុចផ្លូវបំបែកជាបួន បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មនៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្ត សាំយ៉ុង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ភ្លាមៗផងដែរ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយក រថយន្ដនិងម៉ូតូទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ រីឯសពជនរងគ្រោះប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
More Stories
សង្ស័យស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតអស់មួយផ្ទាំង
បុរសម្នាក់បើករថយន្ត Toyota Prius មិនប្រយ័ត្នជ្រុលទៅបុកទម្លុះចូលផ្ទះពលរដ្ឋ លក់គ្រឿងភេសជ្ជៈ
គ្រោះថ្នាក់ចរាចរណ៍ បង្កចេញជាអំពើហិង្សាលើខ្នងភ្នំគីរីរម្យ ផ្សាយតាមបណ្ដាញសង្គមថាករណីហឹង្សាដេញកាប់គ្នាលើខ្នងភ្នំគីរីរម្យ