
ខេត្តកណ្តាល ៖ ដោយមាន ការចង្អុលបង្ហាញពីលោក សេង គឹមឃន ស្នងការរងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ។លោក លី សុជាតិ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅ ថ្ងៃពុធ១៤កើតខែស្រាពណ៍ឆ្នាំកុរឯកស័កពស ២៥៦៣ ត្រូវនិងថ្ងៃទី១៤ខែសីហាឆ្នាំ២០១៩វេលា ម៉ោង០២និង៣០នាទី នេះ ។ លោកបានដឹកនាំកំលាំង ឃាត់រថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2Z -3490 ដឹកជញ្ជូនផលនេសាទដោយគ្មានច្បាប់អនុញ្ញាត នៅចំណុចផ្លូវលេខ 110 ភូមិលេខ 3 ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។
ផ្អែកតាមរបាយណ៍បង្ហាញថា ជនសង្ស័យនិងជាអ្នកបើកបរមានឈ្មោះប្រាក់ ម៉ៅភេទប្រុសអាយុ 34 ឆ្នាំ មានទីលំនៅភូមិឆ្នុកទ្រូឃុំឆ្នុកទ្រូស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង (ឃាត់ខ្លួន)។ក្នុងនោះ
វត្ថុតាងដកហូតរួមមាន1-រថយន្តមួយគ្រឿងម៉ាកសាំយ៉ុងពណ៌ ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2Z- 3490 ។2-សត្វអន្ទុងរស់ចំនួន 11 ធុង ស្មើនឹង 600 kg3-សត្វពស់ព្រលិតរស់ចំនួន 02ធុងស្មើនឹង90kg។ *សរុបចំនួន 13ធុងស្មើនឹង690kg
-វត្ថុតាងខាងខាងលើនិងជនសង្ស័យបានប្រគល់ឲ្យសង្កាត់រដ្ឋបាលជលផលកោះធំដើម្បីអនុវត្តនីតិវិធីបន្ត។
តាមប្រភពបានបង្ហើបអោយដឹងមុខជំុនួញខាងលើនេះគេរកសុីយូរហើយដោយមានមន្ត្រីជលផលម្នាក់សុំមិនបញ្ចេញឈ្មោះនៅពីក្រោយខ្នងពួកឈ្មួញទាំងនោះទៀតផង៕
More Stories
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ជាង២ពាន់នាក់
សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋ ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិគោះជួង និងទូងស្គរព្រមៗគ្នា នៅវេលាម៉ោង ៩:០០ នាទីព្រឹកថ្ងៃទី៥សីហា
ប្រជាពលរដ្ឋខេត្តតាកែវអបអរ សាទរយ៉ាងពេញទំហឹងនូវបទបញ្ជារបស់ឯកឧត្តម បន្ទាប់ពីពលរដ្ឋនៃខេត្តតាកែវទទួលបានអភិបាលថ្មីដឹកនាំ គឺឯកឧត្តម វុី សំណាង