
ភ្នំពេញ ៖ យុវជនម្នាក់បែកគំនិត បានរៀបចំគម្រោងប្លន់ម៉ូតូកង់បី តែការអនុវត្តគម្រោងមិនបានជោគជ័យនោះទេ ដោយសារម្ចាស់កង់៣ បានប្រថុយតបត និងរត់ស្រែកអោយពលរដ្ឋជួយ ទើបចាប់បាន វាយម្នាក់មួយដៃមួយជើង ស្ទើរដង្ហើមចង្រិត ។ករណីប្លន់នេះបានកើតឡើង កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ភូមិទ្រុងមាន់សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យឈ្មោះ សុខ អូន ២៣ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រីជនរងគ្រោះឈ្មោះ ប៊ូ វ៉ាន់ អាយុ៤៥ឆ្នាំ ស្នាក់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ។ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានហៅម៉ូតូកង់បី(ឥណ្ឌា) ជិះពីម្តុំកាណាឌីយ៉ា ឆ្ពោះទៅភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម តែពេលដល់ចំណុចខាងលើ ផ្លូវស្ងាត់ជនសង្ស័យបានទាញកូនកាំបិត មកធ្វើសកម្មភាពភ្ជង់កអ្នកបើកបរ គម្រាមប្លន់យកម៉ូតូកង់បី តែត្រូវជនរងគ្រោះបានចាប់ដៃ ប្រតាយប្រតប់ រួចរត់ស្រែកផ្អើលអ្នកស្រុកចេញមកជួយអន្តរាគមន៍ ព័ទ្ធចាប់វាយតែម្ដង រួចប្រគល់ឲ្យសមត្ថកិច្ច ផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿងតាមនីតិវិធី ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់