Sat. Apr 19th, 2025

ទីតាំងហ្គេមបាញ់ត្រី និងល្បែងស៊ីសង បន្តបើក លេងយ៉ាង សេរី ជិតតំបន់កោះពេជ្រ ក្នុងសង្កាត់ ទន្លេបាសាក់ មិនមានការ ហាមឃាត់ពីសំណាក់អាជ្ញាធរនោះទេ

ទីតាំងហ្គេមបាញ់ត្រី និងល្បែងស៊ីសង បន្តបើក លេងយ៉ាង សេរី ជិតតំបន់កោះពេជ្រ ក្នុងសង្កាត់ ទន្លេបាសាក់ មិនមានការ ហាមឃាត់ពីសំណាក់អាជ្ញាធរនោះទេ

ភ្នំពេញ ៖ ទីតាំងហ្គេមបាញ់ត្រី និង ល្បែងស៊ីសង កន្លងមក ដែលអាជ្ញាធរ មូលដ្ឋាន បានបង្ក្រាប ម្តង រួចមក ហើយ នាពេល នេះ បាន បន្តបើកលេងយ៉ាង សេរីតែម្តង ដែលស្ថិតនៅ ផ្លូវ ទៅកោះពេជ្រ ចូលតាម មជ្ឈមណ្ឌល ជីនស៊ឺម៉ៅ ក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ចំពោះទីតាំង នេះកន្លងមក ត្រូវបាន អាជ្ញាធរ មូលដ្ឋាន ដឹកនាំ ដោយ លោក ព្រំ សំខាន់ អតីតអភិបាលខណ្ឌចំការមន បានធ្វើការ បង្ក្រាបជាច្រើនដងរួចមក ហើយ ប៉ុន្តែ បច្ចុប្បន្ន លោក ថេង សុថុល អភិបាលខណ្ឌ ចំការមនថ្មី មិន ទាន់ បាន ធ្វើការ បង្ក្រាបទីតាំង កន្លែងនេះទេ។ ទីតាំង នេះ អាច មាន ខ្សែរធំហើយ បាន ធ្វើឲ្យ លោក ថេង សុថុល អភិបាល ខណ្ឌចំការមន មិនហ៊ានធ្វើការ បង្ក្រាបទាល់តែសោះ ហាក់ដូចជាបណ្តែតបណ្តោយ ខ្លាំង មែនទែន ។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩នេះ កន្លងទៅនេះ បាន ចេញ ច្បាប់ ហាមឃាត់ មិន ឲ្យ មានការបើកអាជីកម្ម ភ្នាល់ តាមម៉ាស៊ីនអេឡិចត្រូនិក និងតាមរយៈអ៊ីនធើណេតអនឡាញក្នុង និងក្រៅប្រទេស គ្រប់ប្រភេទ និងគ្រប់រូបភាព នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែ សម្រាប់ទីតាំងខាងលើនេះ នៅដំណើរការដដែល មិន មានការ ហាមឃាត់ពីសំណាក់អាជ្ញាធរនោះទេ ជាពិសេស មិន បាន អនុវត្តន៍តាម សារាចរណែនាំ របស់ រាជរដ្ឋាភិបាល ទាល់តែសោះ។

ទាក់ទិន ករណី មជ្ឈដ្ឋានទូទៅ សូមធ្វើការ អំពាវនាវ ដល់ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ឯក ស ថេង អគ្គស្នងការរង និង ជាស្នងការនគរបាល រាជធានីភ្នំពេញ សូម មេត្តា ពិនិត្យ មន្ត្រីថ្នាក់ក្រោម ផង ជាពិសេសបង្ក្រាបទីតាំង បើកទូហ្គេម បាញ់ត្រីនេះផង កុំបណ្តែតបណ្តោយពេក ៕

Image may contain: indoor

You may have missed