
ភ្នំពេញ៖ ហាងអុីនធឺណេតយីហោ ២៤ Hours ចាប់ផ្ដើមបើកដំណើរការសារជាថ្មីហើយ ខណៈដែលទីតាំងខាងលើនេះមានយីហោ បីអិល (BL) បង្កប់ល្បែងសុីសងគ្រប់ប្រភេទទីតាំងស្ថិតនៅជិតប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងទំពុន១ បានផ្អាក់ដំណើរការមួយរយៈយ៉ាងខ្លី ដើម្បីប្ដូរយីហោតែប៉ុណ្ណោះ ។
បន្ទាប់ពីបើកដំណើរវិញប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធពាក់ព័ន្ធមេត្តាចុះពិនិត្យផងសារជាថ្មីផង ដោយសារទីតាំងខាងលើនេះធ្លាប់បង្កប់ល្បែងស៊ីសងខុសច្បាប់ រួចបានផ្អាក់ដំណើរ ដើម្បីបំភ័ណ្ឌភ្នែកអាជ្ញាធរ ហើយបើកថ្មីប្ដូរយីហោ ។
ប្រជាពលរដ្ឋបានអោយដឹងថា ទីតាំងនេះសំបូរទៅដោយក្មេងៗទំនើង ក្មេងស្ទាវ និងអ្នកញៀនល្បែងតាមប្រព័ន្ធO nline ចេញចូលលេងជាហូរហែរ តែអ្វីដែលចម្លែកគឺ ទីតាំងនេះនៅជិតប៉ុស្ដិ៍នគរបាលតែម្ដង ហេតុអ្វីក៏បើកលេងបានស្រួលបែបនេះ ឬក៏ម្ចាស់ទីតាំងមានទំនាក់ល្អយ៉ាងណាជាមួយលោកមេប៉ុស្ដិ៍បានជាលោកធ្វើមិនដឹងដូច្នោះ ។
ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធពាក់ព័ន្ធ ជាពិសេសលោក ពេជ្រ កែវ មុន្នី អភិបាលខណ្ឌមានជ័យ មេត្តាចុះពិនិត្យទីតាំងនេះផងព្រោះបទល្មើសចោឆក់ ប្លន់ ជាច្រើនកើតចេញពីល្បែងសុីសង ទាំងនេះឯង ។
មហាជននឹងរង់ចាំមើលថា តើលោកអភិបាល និងលោកអធិការនគរបាលខណ្ឌមានជ័យ ហ៊ានបង្ក្រាបទីតាំងល្បែងនេះ ឬទុកលម្អក្នុងខណ្ឌបន្តទៀត ។
សម្ដេច ក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដាក់ និងលោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ សុទ្ធតែធ្លាប់បានចេញ បទបញ្ជា ឲ្យមន្ត្រីថ្នាក់ក្រោម ទីតាំងល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងរាជធានីភ្នំពេញ ព្រោះវាជាមូលហេតុនាំឲ្យមានសកម្មភាពចោរឆក់ចោរប្លន់ បែរជាអាជ្ញាធរ និងសមត្ថកិច្ចខណ្ឌមានជ័យ មិនខ្វល់ចំពោះការបង្ក្រាបនោះទេ។
គួររំលឹកផងដែរថា ថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី ក៏បានប្រកាសអោយបញ្ឍប់ផ្តល់អាជ្ញាបណ្ណ និងបង្ក្រាបទីតាំងបើកអាជីវកម្មល្បែងភ្នាល់តាមអុិនធើណិតទាំងអស់ផងដែរ ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់