
កម្លាំងអន្តរាគមន៍នៃស្នងការនគរបាលខេត្តបាត់ដំបងបង្ក្រាបជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួច….
(ខេត្តបាត់ដំបង)នៅថ្ងៃចន្ទ ៣ រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០:៣៥នាទី នៅចំណុចភូមិអង់ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ដែលបានធ្វើសកម្មភាព លួច យកទូរសព្ទ័ដៃនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។
កើតហេតុនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល ០៤:៣០នាទីទៀបភ្លឺ នៅចំណុចក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនសង្ស័យចំនួន ០១ នាក់
– ឈ្មោះ ជា ហៅ ខ្លឹង,រ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ
វត្ថុតាងដកហូតរួមមាន ៖
– ទូរស័ព្ទដៃម៉ាក OPPO F9 ចំនួន ០១គ្រឿង
( ជារបស់ជនរងគ្រោះ )
– ម្សៅក្រាមពណ៌ ស ស្រអាប់ សង្ស័យមានសារធាតុញៀន ចំនួន ០១កូនថង់
ជនរងគ្រោះចំនួន ០២ នាក់
ឈ្មោះ ទីង សល់ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
ឈ្មោះ រិន សា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់