
តាកែវ ៖ អំបិលជាច្រើនកញ្ចប់របស់ក្រុមហ៊ុន២ ត្រូវបានមន្រ្តីជំនាញពិនិត្យឃើញថា មានការក្លែងបន្លំគុណភាព ដោយមិនមានដាក់សាធាតុអ៉ីយ៉ូដ ដែលសារធាតុនេះបានផ្ដល់ភាពសំខាន់ណាស់ ដល់ការរីកលូតលាស់ រាង្គកាយបញ្ញាស្មារតីរបស់កុមារ និងមនុស្សគ្រប់វ័យទាំងអស់ ។ថ្លែងនៅពេលចុះត្រួតពិនិត្យមុខទំនិញ ដែលដាក់លក់នៅលើផ្សារតាកែវ នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្តតាកែវ បានបញ្ជាក់ថា មន្រ្តីជំនាញកាំកុងត្រូលបានរកឃើញអំបិល ដែលផលិតដោយក្រុមហ៊ុន២ គឺក្រុមហ៊ុន ទា គីមហួរ និងក្រុមហ៊ុន ឡូ ម៉ា មិនមានដាក់សាធាតុអ៉ីយ៉ូដនៅក្នុងអំបិលនោះទេ ។មន្រ្តីជំនាញបានធ្វើការណែនាំ ដល់បងប្អូនអាជីវករដែលមានដាក់លក់អំបិលទាំង២ក្រុមហ៊ុននេះ ត្រូវតែទាក់ទងទៅក្រុមហ៊ុនទាំង២ខាងលើ ឲ្យនាំយកអំបិលដែលមានដាក់សាធាតុអ៉ីយ៉ូដ មកចែកចាយលក់លើទីផ្សារឡើងវិញ កុំនាំយកអំបិលដែលមានក្លែងបន្លំគុណភាពដូចនេះ ។លោកប្រធានសាខាបានបន្តថា ប្រសិនជាចុះពិនិត្យមើលលើកក្រោយ ក្រុមហ៊ុនទាំង២ខាងលើមិនព្រមកែប្រែនោះទេ គឺខាងជំនាញនឹងរឹបអូសអំបិលទាំងអស់ ដែលក្រុមអាជីវករកំពុងដាក់លក់តែម្ដង។ ការដាក់លក់អំបិល ត្រូវតែអំបិលដែលមានសាធាតុអ៉ីយ៉ូដ ព្រោះការប្រើប្រាស់អំបិលដែលគ្មានជាតិអ៉ីយ៉ូដ វានិងធ្វើឲ្យអ្នកបរិភោគមានជំងឺពកករ និងមិនមានការរីកលូតលាស់ ដល់បញ្ញាស្មារតីរបស់មនុស្ស ជាពិសេសរូបរាងកាយរបស់កុមារនោះទេ ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់