
- ខេត្តបាត់ដំបង៖ = ព្រឹកថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៩ លោក ហឿង សុគន្ធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តបាត់ដំបង និងនាយក នាយករងរដ្ឋបាលសាលាខេត្តបាត់ដំបង បានចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនរបស់រដ្ឋបាលខេត្ត ជូនដល់ជនរងគ្រោះ ឈ្មោះ ទ្រឹង កុសល ភេទប្រុស អាយុវ២៦ ឆ្នាំ រស់នៅភូមិអូរត្រែង ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង រងគ្រោះដោយសារដីបាក់សង្កត់ក្នុងពេលដែលកំពុងមានភ្លៀងធ្លាក់ខ្លាំងលើភ្នំ ពេលនេះកំពុងសម្រាកព្យាបាលនៅកមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។
តាមការរៀបរាប់ពីជនរងគ្រោះឈ្មោះ ទ្រឹង កុសល បានឲ្យដឹងថា ក្រុមរបស់គាត់សរុបមានគ្នា៦នាក់ បានឡើងទៅលើភ្នំមួយកន្លែងស្ថិតក្នុងទឹកដីថៃ និងមានចម្ងាយប្រហែល២៥០០ម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែនកម្ពុជា ភ្លាមៗនោះក៏មានភ្លៀងធ្លាក់ខ្លាំងបណ្តាលឲ្យមានទឹកហូរច្រោះដី នាំមកទាំងដើមឈើ និងផ្ទាំងថ្មធំៗរមៀលចុះមកក្រោម ទើបធ្វើឲ្យពួកគាត់សម្រេចចិត្តរត់គេចចេញ តែក្នុងនោះមានមនុស្ស២នាក់ក្នុងចំណោម៦នាក់បានរត់ឡើងទៅប៉ែកខាងលើ និង៤នាក់ទៀតបានរត់ចុះមកក្រោម ក្នុងចំនួន៤នាក់ដែលរត់ចុះមកក្រោម មានបួស១នាក់ពេញខ្លួន និងក្បាល គឺឈ្មោះទ្រឹង កុសល នេះតែម្តង បន្ទាប់មកអាជ្ញាមូលដ្ឋានបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។ ដោយជនរងគ្រោះ២នាក់ទៀតដែលបានរត់គេចទៅប៉ែកខាងលើនោះបានបាត់ខ្លួន។ យោងតាមព័ត៌មានបឋមពីមន្ត្រី យោធាបានរាយការណ៍មកថា វត្ថុតាងមួយចំនួនដែលគេប្រទះឃើញសង្ស័យថាជារបស់ប្រជាពលរដ្ឋ២នាក់ ដែល កំពុងបាត់ខ្លួន ។
សូមបញ្ជាក់ផដែរថា កន្លងមកមានព័ត៌មានតាមបណ្តាញសង្គមមួយចំនួនបានធ្វើការចុះផ្សាយករណីនេះ ថាអាជ្ញាធរខេត្ត ស្រុក មិនបានដុតដៃដុតជើងចុះរុករកជនរងគ្រោះដែលបានបាត់ខ្លួនទាំង២នាក់ តែតាមពិតជាក់ស្តែងកាលពីម្សិលមិញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ លោក ហឿង សុគន្ធ អភិបាលស្តីទី នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកអភិបាលស្រុកសំឡូត ព្រមទាំងសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចុះពិនិត្យ និងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅតំបន់នោះ ។ មួយវិញទៀតដោយសារកន្លែងកើតហេតុមានចម្ងាយឆ្ងាយនិងផ្លូវពិបាកចូលដល់ ព្រមទាំងស្ថិតក្នុងទឹកដីថៃ ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត ស្រុក និងក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត បានស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្តីយោធា ដែលឈរជើងនៅតំបន់នោះ ស្គាល់ភូមិសាស្រ្តច្បាស់ និងជូនដំណឹងទៅដល់យោធាថៃ ក្នុងការបន្តរុករកជនរងគ្រោះដែលបានបាត់ខ្លួនទាំង២នាក់នោះបន្តទៀត ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់