Skip to content

- នារសៀលថ្ងៃទី១៩ កញ្ញា ទន្ទឹមនឹងការរកឃើញជនរងគ្រោះម្នាក់ឈ្មោះ ឆាង កុយ ភេទប្រុស អាយុ ២៧ឆ្នាំ ដែលនៅរស់រានមានជីវិតស្ថិតនៅចំណុចស្ថិតលើទឹកដីថៃចម្ងាយជិត១គីឡូម៉ែត្រពីព្រំដែនកម្ពុជា គាត់បាននិយាយរៀបរាប់ប្រាប់ពីរឿងរ៉ាវខ្លះៗទៅដល់កម្លាំងយោធា និងក្រុមគ្រួសាររបស់គាត់ ។ អ្វីដែលយើងបានដឹង គឺនៅពេលកម្លាំងបានសួរដល់ការប្រទះឃើញពោះវៀនមួយថង់ច្រកថង់ ដែលសង្ស័យជាពោះវៀនមនុស្ស ត្រូវបានគាត់ឆ្លើយថា មិនមែនជាពោះវៀនមនុស្សនោះទេ គឺពោះវៀនជ្រូកព្រៃដែលពួកគាត់ដាក់អន្ទាក់បាន ហើយនាំគ្នាធ្វើហើយច្រកពោះវៀនក្នុងថង់ ។ សូមចូលរួមត្រេកអរជាមួយក្រុមគ្រួសារជនរងគ្រោះនិងសូមថ្លែងអំណរគុណថ្នាក់ដឹកនាំដែលបានអន្តរាគមន៍យ៉ាងសកម្មក្នុងការរុករកជនរងគ្រោះមកវិញ ។ សូមរំលឹកឡើងវិញថាកាលពីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៩កន្លងទៅមានជនរងគ្រោះម្នាក់ឈ្មោះ ជ្រិន សល់ អាយុ ២៥ឆ្នាំ បានរត់រួចពីការបាក់ដីភ្នំអំឡុងពេលជំនន់ទឹកភ្លៀង គាត់បានរាយការណ៍ពីការបាត់ខ្លួនជនរងគ្រោះ២នាក់ទៀត !! មកទល់ពេលនៅសល់ជនរងគ្រោះម្នាក់ទៀតដែលក្រុមការងារបន្តរុករក បន្តទៀតមិនគិតការនឿយហតឡេីយ។(ករុណា)


More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់