Thu. Nov 21st, 2024

បែកធ្លាយលោក យូ ហេង នៅតែបន្តឃុបឃិតបើកដៃឲ្យមេឈ្មួញនាំទំនិញគេចពន្ធបង់មិនគ្រប់នឹងទំនិញខុសច្បាប់..!!

(បាត់ដំបង់)៖ ប្រភពពី​ប្រជាពលរដ្ធនឹងក្រុមឈ្មួញ បាន​លើកឲ្យ​ដឹងថា: ចាប់តាំងពី​លោក យូ ហេង មកកាន់​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ គឺ​មិនបាន​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ឡេង សុខ ដែលជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​លោក ឡេង សុខ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង នៅតែ​បន្ត​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ ប្រេងសាំង​គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ មានការ​រិះគន់​ចំៗ​ថា លោក យូ ហេង ប្រធាន​សាខាគយ​ខេត្តបាត់ដំបង ដែលមាន​ជំនាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​កាល​នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ នាពេល​កន្លងមក​នោះ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក យូ ហេង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។

​ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​ខេត្តបាត់ដំបង មួយចំនួន​បាន​ឲ្យ​ដឹងថា កាលពី​ជំនាន់​លោក ឈុន សុភមង្គល នៅ​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង បាន​បើកដៃ​ឲ្យ​លោក យូ ហេង ដែលជា​មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​រាលដាល​។ ឥឡូវនេះ​បន្ទាប់ពី​លោក យូ ហេង មក​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង គឺ​នៅតែ​បណ្ដោយ​ឲ្យ​លោក យូ ហេង មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ទង្វើ​របស់លោក យូ ហេង ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ​។

ប្រភពពី​មន្ត្រី​គយ​នៅ​ខេត្តបាត់ដំបង បានបញ្ជាក់​ទៀតថា លោក យូ ហេង បម្រើ​ការងារ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង មិនតិចជាង​២០​ឆ្នាំ​នោះទេ ព្រោះ​លោក យូ ហេង ចេះ​លុតក្រាប​ជាមួយ​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង គ្រប់​ជំនាន់​ដើម្បី​មានឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ក្រអឺតក្រទម​។ កាល​ជំនាន់​លោក ឈុន សុភមង្គល ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង គឺ​លោក យូ ហេង ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព ហើយ​នៅពេលដែល​លោក យូ ហេង មក​ធ្វើជា​ប្រធាន​សាខាគយ​ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៩ គឺ​លោក យូ ហេង នៅតែ​ល្បីល្បាញ​ខាង​ពុករលួយ​ដដែល​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​លើ​រឿងអាស្រូវ​ពុករលួយ​របស់លោក យូ ហេង មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង ជាបន្ទាន់​ព្រោះ​បច្ចុប្បន្ន​លោក យូ ហេង នៅតែ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក​ទៅវិញ..?៕

You may have missed