Fri. Apr 18th, 2025

ថ្នាក់ដឹកនាំ ក្នុងរាជរដ្ឋាភិបាល និង មន្រ្តីរាជការ សាលាខណ្ឌពោជធិ៍សែនជ័យ សាលាខណ្ឌកំបូល ចូលរួមកាន់បិណ្ឌវេនទី៩ នៅវត្តពូនភ្នំ សង្កាត់សំរោងក្រោម

ភ្នំពេញ ៖ រសៀលថ្ងៃទី២១ និងព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ទេសរដ្ឋមន្ដ្រី ឃុន ហាំង និងលោកជំទាវ ឯកឧត្តម ម៉ប់ សារិន និងលោកជំទាវ ឯកឧត្តម ក្រូច ផាន និងលោកជំទាវ ឯកឧត្តម ជាម ហ៊ីម និងលោកជំទាវ ឧបាសក ហែម សារឿន និងភរិយា លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងភរិយា លោក ឃឹម ស៊ុនសូដា អភិបាលនិងភរិយា រួមនឹងលោក-លោកស្រី អភិបាលរងខណ្ឌ និងមន្រ្តីរាជការក្រោមឱវាទសាលាខណ្ឌពោធិ៍សែនជ័យ ខណ្ឌកំបូល និងមាតាបីតា សាច់សាលោហិត ជិតឆ្ងាយ បានរួមគ្នាកាន់បិណ្ឌ វេនទី៨ វត្តពូនភ្នំ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បាននាំយកនូវ ទេយ្យទាន ទេយ្យវត្ថុ មានអង្ករ ប ទឹកសុទ្ធ ទឹក្រូច ទឹកស៊ីអីវ ស្លាដក់ និង បច្ច័យចំនួនជាង៤០លានរៀល វេប្រគេនព្រះសង្ឃ ចាត់ចែងប្រើប្រាស់តាមពុទ្ធានុញ្ញាតិ ។

ក្នុងឱកាសនោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្រ្តីរាជការ និងពុទ្ធបរិស័ទទាំងអស់ ដែលជាម្ចាស់វេន បានចាត់ចែងចង្ហាន់បិណ្ឌបាត្រ វេប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យទាំងឡាយ ដែលកើតចេញពីចិត្តសទ្ធាជ្រះថ្លារបស់កូនចៅក្នុងថ្ងៃនេះបានទៅដល់ដូនតា ញាត្តិការទាំង៧សណ្តាន ដែល បានចែកឋានទៅកាន់លោកខាងមុខ សូមឱ្យឆាប់បានរួចរំដោះទុក្ខទោសកម្មពារវេរាទាំងឡាយ និងវិលទៅចាប់ជាតិជាថ្មី ក្នុងទីឋានដ៏គាប់ប្រសើរកុំបីឃ្លាងឃ្លាតឡើយ ។

ព្រះធម្មបញ្ញាមុន្នី សែម សុភា ចៅអធិការវត្តពូនភ្នំ បានសម្តែងក្តីត្រេកអរជាពន្លឹក ចំពោះទឹកចិត្តប្រពៃ ចំពោះ ឯកឧត្តម លោកជំទាវ និងមន្រ្តីក្រោមឱវាទទាំងអស់ ដែលជានិច្ចកាលតែងបានទទួលកាន់បិណ្ឌ មួយវេន ជារៀងរាល់ឆ្នាំ នៅវត្តពូនភ្នំ មិនដែលខកខាន។ មិនតែប៉ុណ្ណោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក៍បានចូលរួមគាំទ្រគ្រប់កម្មវិធីបុណ្យផ្សេងៗ ក្នុងទីអារាមនេះជាហូរហែរផងដែរ ធ្វើឱ្យវត្តពូនភ្នំ កាន់តែមានលទ្ធភាពកសាងនូវសមិទ្ធផលនានាក្នុងវត្ត មាន ភាពរីកចំរើនជាបន្តបន្ទាប់ សក្សសមជាទីសការៈគោរពបូជា របស់ប្រជាពុទ្ធបរិស័ទ ទាំងចំណុះ ជើងវត្ត និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ មិនលស់ពេលឡើយ ។

ព្រះធម្មបញ្ញាមុន្នី សែម សុភា មានសង្ឃដិការទៀតថា ទានដែលទាយក ទាយិការប្រគេនមកនេះ មួយចំណែកចាត់ចែងសំរាប់ចង្ហាន់ព្រះសង្ឃ និងតាជី ដូនជីក្នុងទីអារាម មួយចំណែកផ្គត់ផ្គង់ដល់កុមាកំព្រា ជនក្រីក្រតាមជាក់ស្តែង មួយផ្នែកទៀត ចាត់ចែងក្នុងការកសាងសមិទ្ធផលនានាក្នុងទីអារាម និងមួយចំណែកណាមួយនោះ បរិច្ចាគទៅកាកបាទក្រហម ដើម្បីរួមចំណែកជួយទ្រង់សកម្មភាពមនុស្សធ៌ម ជួយជនរងគ្រោះ ៕

You may have missed