Tue. Dec 3rd, 2024

មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សម្រេចចេញសេចក្តីជូនដំណឹងផ្អាកការធ្វើចរាចរលើកំណាត់ផ្លូវខេត្ត ២៦៨អា ចាប់ពីផ្លូវជាតិ៦ ចូលទៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាបណ្តោះអាសន្ន…

នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៩ ម្សិលមិញនេះ លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តបន្ទាយ
មានជ័យ បានសម្រេចចេញលិខិតជូនដំណឹងជំរាបជូនដល់សាធារណៈជនទាំងអស់ជ្រាប មន្ទីរសម្រេចនឹងផ្អាកការធ្វើចរាចរ
ជាបណ្តោះអាសន្នលើកំណាត់ផ្លូវខេត្ត២៦៨អា ចាប់ពីផ្លូវជាតិលេខ៦ ចូលទៅអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមាន ជ័យ សំដៅលើរថយន្តដឹកទំនិញធុនធ្ងន់ ដូចជារថយន្តដឹកស៊ីម៉ងត៌ ដឹកថ្ម ដឹកខ្សាច់ ស្រូវ អង្ករ និងដំឡូង ព្រោះតែទឹកជំនន់ នៅតែមានការកើនឡើង ។

ខ្លឹមសារនោះក៏បានបញ្ជាក់ផងដែរថា ការកំណត់ផ្អាកការធ្វើចរាចរលើរថយន្តធុនធ្ងន់ជាបណ្តោះអាសន្ននេះ គឺចន្លោះចាប់ពី គីឡូម៉ែត្រមានទី១ ចន្លោះ PK 8+555 ដល់ PK 9+000 ប្រវែង 500 ម៉ែត្រ ២.ចន្លោះ PK 14+800 ដល់PK 14+ 850 ប្រវែង50 ម៉ែត្រ ៣. ចន្លោះ PK 15+000 ដល់ PK 15+500 ប្រវែង 500 ម៉ែត្រ ៤. ចន្លោះ PK 16+800 ដល់ PK 17+ 100 ប្រវែង 300 ម៉ែត្រ ។

ដោយសារតែទឹកជំនន់ធ្លាក់មកពីផ្នែកលើ មានស្រុកថ្មពួក ស្រុកស្វាយចេក និងក្រុងប៉ោយប៉ែត ធ្វើឲ្យទឹកហូរលេចផ្លូវយ៉ាងធ្ងន់
ធ្ងរ ប្រវែងសរុប 1350 ម៉ែត្រ ដូចនេះដើម្បីការពារ និងថែរក្សាប្រើប្រាស់ផ្លូវជាយូរអង្វែងកុំឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ មន្ទីរ សម្រេចផ្អាកចរាចរលើកំណាត់ផ្លូវនេះមួយរយៈជាបណ្តោះអាសន្ន រង់ចាំស្ថានភាពទឹកស្រកចុះ មានលក្ខណៈល្អប្រសើរឡើង វិញ ទើបបន្តការធ្វើចរាចរជាធម្មតា ៕

You may have missed