Fri. Apr 18th, 2025

ភ្ញៀវទេសចរនិងអ្នកលក់ដូរមួយចំនួននៅទឹកឈូមានការរិះគន់យ៉ាងខ្លាំងដល់ម្ចាស់ឧទ្យានដងព្រែកនិងមន្ត្រីនៅស្រុកទឹកឈូ…

ខេត្តកំពត៖ ភ្ញៀវទេសចរនិងអ្នកលក់ដូរនៅស្រុកទឹកឈូមានការរិះគន់យ៉ាងខ្លាំងចំពោះម្ជាស់រមណីយដ្ឋានឧទ្យានដងព្រែក ដែលស្ថិតនៅក្នុងភូមិបត់ក្បាលដំរី ឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។
បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅនិងលក់ដូរបន្តិចបន្ទូចនៅទីនោះនិងភ្ញៀវទេសចរមួយចំនួនបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានទូរទស្សន៏ ស្លឹករឹត SRTV ONLINE យើងបានអោយដឹងថាកន្លែងកំសាន្តដែលមានឈ្មោះថា ឧទ្យានដងព្រែក ដែលជាកម្មសិទ្ធរបស់ជនជាតិបារាំងដែលមានឈ្មោះថា លុចស៊ិស មានមេការជាជនជាតិយួននិងជំនួយការខ្មែរ។
កន្លែងកំសាន្តដែលជាកម្មសិទ្ធរបស់ជនជាតិបារាំងរូបនេះគឺមិនមានអនាម័យនឹងបះពាល់បរិស្ថានយ៉ាងខ្លាំង អ្នកលក់ដូរនៅទីនោះបានរាយកាណ៍មកថា ទឹកព្រែកនៅទីនោះឡើងខ្មៅហើយមានក្លិនស្អុយទៀតផង។ ក្រុមការងារទូរទស្សន៏ស្លឹករឹត SRTV ONLINE បានចុះទៅដល់កន្លែងទីតាំងមើលផ្ទាល់គឺពិតជាមានបំពុងទុយោបង្ហូទឹកស្អុយចូលក្នុងទឹកព្រែកមែនគឺជារបស់ម្ជាស់ ឧទ្យានដងព្រែកនោះតែម្តង។
បើតាមសម្តីបងប្អូនប្រជាពលរដ្ឋនិងអ្នកលក់ដូរនៅទីនោះពួកគាត់បានផ្តល់បទសម្ភាសន៏ដល់ក្រុមការងារទូរទស្សន៍ ស្លឹករឹតយើងថា គឺមិនដែលឃើញអាជ្ញាធរ ដែលពាក់ព័ន្ធណាមួយមកចុះរៀបចំសណ្ដាប់ធ្នាប់ឬបរិស្ថាននៅទីនោះទេ គឺមួយរយៈកន្លងមកនេះគឺមានអាជ្ញាធរចុះមកដែរតែមកយកលុយហើយទៅវិញបាត់ៗ គឺមិនមានវិធានការណាមួយអប់រំដល់ម្ជាស់ហាងនិងអ្នកលក់ដូរនៅទីនោះអោយយល់ដឹងពីបញ្ហា បរិស្ថាននៅទីនោះឡើយ។
ជាចុងក្រោយពួកគាត់ស្នើរសុំអោយអាជ្ញាធរឬមន្ត្រីដែលពាក់ព័ន្ធនៅទីនោះសុំចុះមើលនឹងធ្វើការអប់រំដល់ម្ជាស់ហាងដែលមានឈ្មោះ ឧទ្យានដងព្រែកនេះផងដែរបង្ហូទឹកស្អុយចូលក្នុងដងព្រែកព្រោះវាអាចធ្វើអោយប៉ះពាល់ដល់សុខភាពភ្ញៀវទេសចរដែលចុះងូតទឹកលេងនិងអ្នកលក់ដូរនៅទីនោះផងដែរ។

You may have missed