
ភ្នំពេញ៖កន្លែងបើកហ្គេមបាញ់ត្រីកំពុងបើកលេងយ៉ាងរំភេីយដែលស្ថិតនៅទីតាំងជាន់ទី៣ផ្សារស្ទឹងមានជ័យថ្មីសង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យរាជធានីភ្នំពេញ
ដោយជ្រកក្រោមស្លាកយីហោមណ្ឌលកម្សាន្ត(វ៉ាន់ដា)។
ទីតាំងហ្គេមបាញ់ត្រីនេះបើកលេងយ៉ាងសេរីបែបនេះហើយមិនមានការក្លាចញញើតអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាល់តែសោះ។
ប្រភពប្រជាពលរដ្ឋទូទៅបានអោយដឹងថាមានក្មេងៗនិងយុវវ័យជាច្រើនបានចូលលេងហ្គេមបាញ់ត្រីជាពិសេសសិស្សសាលាដោយភ្លេចគិតពីការសិក្សាររបស់ខ្លួនហើយបានចំណាយប្រាក់កាសជាច្រើនក្នុងការលេងល្បែងទាំងនេះជារៀងរាល់ថ្ងៃហើយក៏ជាក្តីបារម្មណ៍របស់ឪពុកម្តាយនិងអាណាព្យាបាលផងដែរ។
ពួកគាត់មិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចណាមកបង្កើតនូវទីតាំងមួយនេះឡើយពួកគាត់ដាក់ការសង្ស័យថាទំនងជាអាជ្ញាធរនិងសមត្ថកិច្ចត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងមួយនេះហើយទើបមិនហ៊ានបង្ក្រាបបែបនេះហើយឲ្យបើកលេងយ៉ាងរលូនទៀតផង។
នាពេលថ្មីៗនេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានចេញបទបញ្ជាឲ្យបញ្ឈប់អាជីវកម្មល្បែងភ្នាល់តាមរយៈអ៊ីនធឺណេតឲ្យអស់ត្រឹមអំណាច់ឆ្នាំ២០១៩ឃើញថាទីតាំងមួយចំនួននៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តឲ្យបិទសេវាកម្មទាំងនេះដោយស្របតាមគោលការណ៍រាជរដ្ឋាភិបាលប៉ុន្តែហេតុអ្វីបានជាទីតាំងខាងលើនេះនៅតែបន្តបើកយ៉ាងរលូនប្រឆាំងនឹងច្បាប់។
ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តមឃួងស្រេងអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏ដូចជាលោកអភិបាលខណ្ឌលោកអធិការខណ្ឌនិងលោកមេប៉ុស្តិ៍សូមមេត្តាចាត់វិធានការណ៍ទីតាំងហ្គេមបាញ់ត្រីខាងលើនេះផងទាន៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់