
ខេត្តតាកែវ ៖ ព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដឹកនាំដោយលោកជំទាវនូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខា រួមដំណើរដោយលោកនាយកសាខា ក្រុមប្រតិបត្តិសាខា និងអនុសាខា ស្រុកគិរីវង់ និងស្រុកកោះអណ្តែត ខេត្តតាកែវ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឲ្យប៉ះពាល់ផ្ទះចំនួន០៣ខ្នងស្មើនឹង ០៣គ្រួសារដែលបានរងគ្រោះកាលពីរសៀលថ្ងៃទី ០៩ ខឺតុលា ឆ្នាំ ២០១៩ នៅស្រុកគិរីវង់ ចំនួន០១ឃុំ គឺ ឃុំភ្នំដិន និងស្រុកកោះអណ្តែត០១គ្រួសារ ដែលមានសមាជិកម្នាក់បានស្លាប់ដោយរន្ទះបាញ់ ក្នុងឃុំរមេញ ។
មានប្រសាសន៍នាឱកាសនោះលោកជំទាវបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយបានរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការពូជសាសន៍សាសនាអ្វីឡើយ។
អំណោយបានផ្ដល់ជូនក្នុងមួយគ្រួសារៗរួមមាន: អង្ករ ២៥ គីឡូក្រាម កន្ទេល ១ មុង ១ ភួយ ១ សារុង ១ ក្រមា ១ តង់ធំ១ អាវយឺត៥ និងបានចូលរួមបុណ្យសពមានអង្ករ២៥គីឡូក្រាម ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស ហើយបានបន្ថែមថវិកាមួយចំនួន ៕
More Stories
ករណី វីដេអូ ដែលនារីម្នាក់ត្រូវបានគេយកខ្សែចងដៃទាំងសងខាង បត់ទៅក្រោយ ផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គម កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី ៥ ខែ កុម្ភៈ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ និង សមាគមឧកញ៉ាកម្ពុជា ធ្វេីលិខិតអញ្ជើញ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ចូលខ្លួនបំភ្លឺ
ព្រឹត្តិការណ៍ពិធីចាប់ត្រីបែបបុរាណដ៏ធំជាងគេនៅទូទាំងប្រទេស ស្ថិតនៅបឹងត្រពាំងក្រម ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានប្រជាពលរដ្ឋចូលរួមរាប់ម៉ឺននាក់